ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក អ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុកនិងលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិង និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត សូត្រមន្តប្រោះព្រំសុំសេចក្ដីសុខសប្បាយ ដើម្បីឡើង អាគាររដ្ឋបាលនិងសាលប្រជុំថ្មី។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មីនៃ អគាររដ្ឋបាលស្រុករមាសហែក ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការ លោកមេបញ្ជាការងមូលដ្ឋានស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានអនុប្រធាន ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មន្ត្រីរាជការសាលាស្រុកជាច្រើននាក់ផងដែរ។
នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃ ៧អង្គ ដើម្បីសូត្រធម៌ ប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំស្រុកនិងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលស្រុកទាំងអស់ ចូលកើតមានដល់អ្នកឱ្យបានគ្រប់ៗគ្នា និងសូម តាមជួយបីបាច់ថែរក្សា ឱ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ស៊ូម៉ុល អភិបាលស្រុករមាសហែក ក៏បានធ្វើការបួងសួងសូមឱ្យបារមីដ៏ស័ក្តសិទ្ធិ នៅក្នុងខេត្ត ស្វាយរៀង សូមតាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលបច្ចប្បន្ន មាន សម្តេច មហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី ដែលជាមហាវរៈបុរសកុលបុត្រខ្មែរដ៏ឆ្នើម ក្នុងការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យផងដែរ ។
បន្ទាប់មក លោកអភិបាលស្រុក ក៏បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹក ពីសំណាក់ លោកសៅសុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក លោកប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង ដល់អស់លោកលោកស្រី មន្ត្រីរាជការ ចំណុះអោយរដ្ឋបាលស្រុក ដែលបានចូលរួម ក្នុងពិធី សូត្រមន្តប្រោះព្រំសុំសេចក្ដី ដើម្បីឡើង អាគាររដ្ឋបាលនិងសាលប្រជុំ ដ៏ថ្មីស្រឡាងនាពេលនេះផងដែរ ៕