បាត់ដំបង ៖ ប្រជាពលរដ្ឋតំបន់ស្ទឹងគ្រញូង ស្រុកសំឡូត ខេត្តបាត់ដំបង បានសម្តែងការហួសចិត្តយ៉ាងខ្លាំងខណៈដែលពួកគាត់បានឃើញសកម្មភាពក្រុមឈ្មួញខិលខូចកំពុងធ្វើ សកម្មភាព ដុតព្រៃនិងប្រើគ្រឿងចក្រ ជាច្រើនគ្រឿង ឈូសឆាយដីព្រៃនៅតំបន់ខាងលើនេះយ៉ាងរំពងព្រៃ រហូតចូលដីវត្តស្ទឹងគ្រញូង បង្កអោយព្រះសង្ឃ គណៈកម្មការវត្តនិងពុទ្ធបរិស័ទ នៅមិនសុខថែមទៀតផង។
បើតាមប្រជាពលរដ្ឋ រស់នៅតាមមាត់ស្ទឹងគ្រញូង ជុំវិញទីតាំងដែលគេកំពុងឈូសឆាយព្រៃ បានអោយដឹងកាលពីថ្ងៃទី២ ខែកុម្ភះកន្លងទៅថ្មីៗនេះថា សកម្មភាពឈូសឆាយដីព្រៃនៅចំណុចខាងលើនេះពួកគាត់បានឃើញក្រុមឈ្មួញ មិនដឹងថាមកពីណានោះទេបានធ្វើសកម្មភាពរយៈពេលជាង១ខែមកហើយ ប៉ុន្តែយ៉ាងណានោះពួកគាត់គ្រាន់តែលឺគេនិយាយតៗគ្នាថា ក្រុមហ៊ុនចិនទិញយកទាំងអស់។
ចំណែកព្រះសង្ឃក៏ដូចជាគណៈកម្មការអាចារ្យ វត្តស្ទឹងគ្រូញូង ក៏មានសង្ឃដីកា និងប្រាប់អោយដឹងដែរថា ប៉ុន្មានថ្ងៃមកនេះ មានសកម្មភាពឈូសឆាយដីព្រៃ ចំណុចខាងលើ ហើយនិងមានការបោះបង្គោលបេតុងព័ទ្ធព្រៃចូលដីវត្ត ក្នុងនោះតាមលោកចុះពិនិត្យជាក់ស្តែង គឺ ឈូសដីព្រៃចូលដីរបស់វត្ត ជាងមួយហិចតា ដែលខេត្តប្រគល់អោយ មានចំនួនសរុបជិត១០ហិចតា។ ជាមួយនឹងការឈូសដីព្រៃចូលដីវត្តនេះដែរ បើមិនមានការដោះស្រាយទេ ពុទ្ធបរិស័ទអាចនិងមានប្រតិកម្មជាក់ជាមិនខាននោះឡើយ ។
ពាក់ពន្ធ័ករណីខាងលើនេះ លោកកត បូរាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បាន អោយដឹងថា ដីទីនោះជាដីសម្បទានសង្គមកិច្ច មានចំនួន១០២១ហិចតា ដែលដកពីប្រជាពលរដ្ឋ តែអាចអោយពលរដ្ឋគាត់អាស្រ័យផលបាន តែការឈូសឆាយដោយគ្មានច្បាប់អនុញាត គឺមិនបានទេ ដីនៅចំណុចខាងលើនេះឃើញគេសុំច្បាប់តែឈូសឆាយធ្វើផ្លូវប៉ុណ្ណោះមិនបានសុំច្បាប់ឈូសរានព្រៃនោះទេ លោកនិងអោយមន្រ្តីរបស់លោក ចុះពិនិត្យមើលបើឃើញថាបានឈូសឆាយព្រៃមែនលោកនិងធ្វើការហាមឃាត់ភ្លាម ។
ជុំវិញព័ត៌មាននេះដែរ ក្រុមអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់លោកអភិបាលស្រុកសំឡូតដើម្បីសុំការបំភ្លឺ ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកលើកទទួល។