ជើងមាន់បង្កកចំនួន ១០២,៦តោន ដែលឈ្មួញលួចដឹកពីប្រទេសវៀតណាម ឆ្លងដែនចូលមកក្នុងខេត្តស្វាយរៀងចំនួន ០៤រថយន្តកុងតឺន័រ បម្រុងដឹកឆ្ពោះទៅរាជធានីភ្នំពេញហើយ ត្រូវសមត្ថកិច្ចបង្ក្រាបបានកាលពីពេលកន្លងទៅថ្មីៗនេះត្រូវបានសមត្ថកិច្ចជំនាញធ្វើការដុតកម្ទេចចោលកាលពីព្រឹកថ្ងៃទី ៤កុម្ភៈ ឆ្នាំ ២០២៤ នៅចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង ក្រោមការ ចូលរួមពីសំណាក់ឯកឧត្តមប៉េង ពោធ៍សា អភិបាលនៃគណអភិបាលខេត្តស្វាយរៀង លោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀងរួមនិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
បើតាមមន្ត្រីក.ប.ប សាខាខត្តស្វាយរៀងបានប្រាប់អ្នកសារព័ត៌មានថា ជើងមាន់បង្កក ដែលសមត្ថកិច្ចបង្ក្រាបបានហើយយកមកធ្វើការដុតកម្ទេចចោលនាពេលនេះមានចំនួន ៤ កុងតឺន័រ មានទម្ងន់ ១០២តោន៦០០គីឡូក្រាម ។
បើតាមប្រភពបានបង្ហើបថា ជើងមាន់បង្កកទាំងនេះត្រូវបានពួកឈ្មួញ ដឹកចេញពីប្រទេសវៀតណាមចូលមកដោយគ្មានលិខិតអនុញ្ញាត ពីស្ថាប័នជំនាញជាពិសេសក្រោយពីពិនិត្យគុណភាពឃើញថា ការដាក់ក្នុងទូរបង្កក សីតុណ្ហភាពមិនគ្រប់តាមស្តង់ដារ -១២អង្សាសេនោះទេ គឺបានត្រឹមតែ ២អង្សាសេ ទៅ ៤អស្សាសេប៉ុណ្ណោះ។
សូមរំលឹកផងដែរថា សមត្ថកិច្ចជំនាញ ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងស្ទាក់ឃាត់រថយន្តកុងតឺន័រចំនួន០៤គ្រឿងដែលសង្ស័យ ដឹកបទល្មើសកាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាចថ្ងៃទី ៣១មករា២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ ១៣ស្ថិតក្នុងភូមិ អកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្រោយពីមន្ត្រីជំនាញឃាត់រថយន្តទាំង ០៤គ្រឿងនោះនិងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង មន្រ្តីជំនាញក៏បាន បើកទូរកុងតឺន័រ ពិនិត្យនិងបានរកឃើញជើងមាន់បង្កកជាច្រើនពាន់កេះក្នុងទូរកុងតឺន័រនេះ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចក៏បានឃាត់ខ្លួន អ្នកបើកបរ ចំនួន៤នាក់ទី១, ឈ្មោះផាត ជាតិ ទី២-ឈ្មោះមុំ សូត្រ ទី ៣-ឈ្មោះសោម រិទ្ធី និងទី៤ ឈ្មោះ សេង សុវណ្ណដេត
បើតាម អ្នកបើកបររថយន្ត បានបញ្ជាក់ប្រាប់ថា ទំនិញសាច់បង្កកទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ឆ្លងដែនចូលមកចំណុចសូន្យ នៃច្រកទ្វាព្រំដែនអន្តរជាតិក្រុងបាវិត រួចហើយបានផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យមកកម្ពុជា តាមមាត់ច្រកទ្វាព្រំដែន អន្តជាតិបាវិត ហើយដឹកទៅមាត់ច្រកទ្វាតំបន់ព្រំដែនដូងស្រុករមាសហែក។ ហើយទំនិញទាំងអស់នេះគឺជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
បើតាមការអះអាងរបស់ឈ្មោះពេញ សារ៉េត ម្ចាស់ឡានកុងតឺន័រ ភេទប្រុសអាយុ ៤០ឆ្នាំ បានប្រាប់សមត្ថកិច្ចថា ទំនិញទាំង ០៤កុងតឺន័រ មិនបានដាក់ឯកសារដឹកទំនិញមកជា មួយតាមឡាននោះទេ ហើយរថយន្តនេះគឺមានទិសដៅទៅច្រកដូងបន្តទៀត ការឆ្លើយបែបនេះជាហេតុធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំងថាមិនដែលអ្នកណាគេដឹកសាច់បង្កកចេញពីវៀតណាម ចូលមកខ្មែរហើយដឹកចូលទៅវៀតណាមវិញនោះទេ។