2024-02-06 13:23
239

កែប៖     តម្លៃស្វាយកែវរមៀត ក្នុងរដូវប្រមូលផលលើកទីពីរឆ្នាំនេះ ចាប់ផ្តើមពី១គីឡូក្រាម ២.៥០០ រៀល ទៅ ៣.០០០រៀល ហើយបន្តចុះជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅត្រឹម ១.២០០រៀល សម្រាប់ស្វាយកែវរមៀតស្រោបលេខ១ ចំណែកស្វាយខៀវនៅត្រឹម៥០០ ទៅ៦០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះម្ចាស់ចម្ការបានឱ្យដឹងថា បើបូកដកទៅអាចស្មើដើម ឬខាតតិចតូច។

សម្រាប់ម្ចាស់ចម្ការផ្ទាល់ តែបើជួលដីគេធ្វើចម្ការតម្លៃនេះ មិនអាចទប់ ទល់ជាមួយនឹងការចំណាយផ្សេងៗនោះឡើយ។
លោក អ៊ុង សុភាព អ្នកចម្ការដែលស្ថិតនៅភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឱ្យដឹងថា សព្វថ្ងៃលោកមានស្វាយប្រមា ណជាង៦០០ដើម ដោយប្រមូលផលបាន ៣ឆ្នាំហើយ សម្រាប់ឆ្នាំនេះ ស្វាយលោកដល់ពេលដែលត្រូវបេះហើយដែរ។

តែដោយសារតម្លៃទាបពេកទើបលោកទុកបន្តទៀត ក្រែងឈ្មួញឱ្យថ្លៃជាងនេះ រហូតមកដល់ពេលនេះតម្លៃស្វាយនៅតែមានតម្លៃទាបដដែល ។
លោកបានបញ្ជាក់ថាស្វាយខៀវ(អត់ស្រោប) នៅត្រឹម ៥០០ ទៅ៦០០ រៀល ក្នុង១គីឡូក្រាម តម្លៃនេះបានរួចខ្លួនង សម្រាប់យើងដែលមានដីខ្លួនឯង និងធ្វើខ្លួនឯង(អត់ជួលគេ) លោក បានបញ្ជាក់ថា៖ “កាលពីអត់ស្វាយវាឡើង ថ្លៃ(ជាង២.០០០រៀលក្នុង១ គីឡូក្រាម) ពេលមានស្វាយវាធ្លាក់ អីឡូវសល់ជាង ១.០០០រៀល ។

លោក ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកែប ធ្លាប់ប្រាប់បណ្ដាញសារព័ត៌មា នក្នុងស្រុកថា  នៅទូទាំងខេត្ត បាននាំ ចេញផ្លែស្វាយទៅកានទីផ្សារប្រទេ សវៀតណាម (ច្រកភ្នំដិន ខេត្ត តាកែវ) និងថៃ(ច្រកព្រំ ខេត្តប៉ៃលិន) ។អួង វឹង