វៀតណាម៖ ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Garmex Saigon ដែលបានកាត់បន្ថយការងារចំនួន ១.៩៤៧កន្លែង នៅឆ្នាំ២០២៣ ហើយ បន្ទាប់មកបិទក្រុមហ៊ុនទាំងស្រុងនៅឆ្នាំដដែល ដែលធ្វើឲ្យក្រុមហ៊ុននេះខាងបង់នូវទំហំទឹកប្រាក់ ប្រមាណជាង ៥២ពាន់លានដុង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
មុនឈានដល់បិទទ្វាក្រុមហ៊ុនកាត់ដេរ Garmex Saigon នៅសល់បុគ្គលិកត្រឹមតែ ចំនួន ៣៥នាក់ ក្នុងអំឡុងពេលដ៏លំបាកបំផុតមួយសម្រាប់វិស័យកាត់ដេរ។
យោងតាមរបាយការណ៍ ក្រុមហ៊ុន Garmex Saigon បានបង្ហាញថា ក្រុមហ៊ុននេះ បានដំណើរការអស់រយៈពេលពីរទសវត្សរ៍ ប្រាក់ចំណូលបានធ្លាក់ចុះ ៣៥ដង ស្មើនឹង ៨,៦ ប៊ីលានដុង ស្នើនឹង ៣៥៣.១៨៣ដុល្លារ កាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះនៃការបញ្ជាទិញ និងមិនមានការបញ្ជាទិញក្នុងរយៈពេល ៦ខែចុងក្រោយនៃ ឆ្នាំ២០២៣ )។
ក្រុមហ៊ុនបានបញ្ចប់ឆ្នាំនេះ ជាមួយនឹងការខាតបង់ចំនួន ៥២ពាន់លានដុង។ ក្រុមហ៊ុនកាត់ដេរដ៏ធំមួយនេះមិនមានគម្រោងជ្រើសរើសបុគ្គលិកទេ រហូតទាល់តែវាមើលឃើញពីសក្តានុពលខ្លាំងសម្រាប់ការងើបឡើងវិញនៅក្នុងវិស័យនេះ។
សូមបញ្ជាក់ថា Garmex Saigon មានរោងចក្រចំនួនប្រាំ នៅទីក្រុងហូជីមិញ និងខេត្ត Ba Ria - Vung Tau ភាគខាងត្បូងវៀតណាម និងខេត្ត Quang Nam នៅតំបន់កណ្តាល៕