2024-02-06 15:09
241

នៅក្នុងឪកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការវិវត្តន៏អាជីវកម្មនិងអត្ថប្រយោជន៏មន្ត្រីរាជការស៊ីវិលនាព្រឹកថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម កើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ អស់លោក លោកស្រីជាសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឪកាសនេះគឺប្រៀបបាននឹងវេជ្ជបណ្ឌិតមកពិនិត្យសុខភាពឪ្យយើងថាតើយើងមានជំងឺអី ត្រូវព្យាបាលដុះខាត់ ដូច្នេះយើងត្រូវព្យាយាមសិក្សារៀនសូត្របង្កើនចំណេះដឹងត្រូវឧស្សាហ៍អានសៀវភៅ កុំមើលតែសៀវភៅ។ធ្វើជាមន្ត្រីបើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅ ជុំវិញខ្លួនយើងពាក់ពន្ធ័នឹងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងប្រសិទ្ធិភាព។

ឯកឧត្តម កើត ឆែ បានថ្លែងទៀតថា៖ ធ្វើជាមន្ត្រីរាជការសុំ កុំធ្វើសកម្មភាពក្បត់មនសិការ បើយើងបំពេញការងារមិនក្បត់មនសិការនិងមានចំណេះដឹង នោះកុសលនឹងកើតឡើងសំរាប់យើង។មនុស្សពូកែមិនមែនចេះ ដោយមិនបានរៀននោះទេ ហើយប្រទេសដែលរីកចម្រើន គ្រួសារដែលរីកចម្រើនគឺ ដោយសារកត្តាសម្បូរធនធានមនុស្ស។

វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួម ធ្វើបទឧទ្ទេសនាមពី           ឯកឧត្តម ស សាមឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសាស្ត្រចារ្យនៅសាលាភូមិន្ទរដ្ឋ បាលផងដែរ។វិធានការគន្លឹះទាំង៣ក្នុងការ កែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលរួមមាន៖ការដាក់ឲ្យអនុវត្តប្រពន្ធ័ជ្រើសរើសមន្ត្រីចូលបំរើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៏ បរិយាប័ន្ននិងប្រសិទ្ធភាព។ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកំពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៏ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ការដាក់ឲ្យអនុវត្តប្រពន្ធ័លើកទឹកចិត្ត  គាំទ្រសមិទ្ធកម្មក្នុង រដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕