(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបណ្ដេញមន្ដ្រីនគរបាលម្នាក់ឈ្មោះ មាស ពិសិដ្ឋ ឋានន្ដរស័ក្ដិថ្នាក់អនុសេនីយ៍ឯក តួនាទីអធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មានយើងទទួលបាន ទទួលបាននៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការបណ្ដេញអធិការរងម្នាក់នេះចេញពីក្របខ័ណ្ឌ ក្រោមហេតុផលល្មើសវិន័យកងកម្លាំងនគរបាលជាតិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា លោក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនេះ គឺពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន។
តាមរយៈការបណ្ដេញចេញពីក្របខ័ណ្ឌនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ អះអាងថា គឺជាសារដាស់តឿនដល់កម្លាំងផ្សេងទៀត ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អសម្រាប់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕