កំពង់ស្ពឺ៖ រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ជារមណីយដ្ឋានធម្មជាតិមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទន្ទឹមនិងនោះនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម កន្លងទៅនេះមានភ្ញៀវទេសចរ ចូលមកលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ នេះបើតាមការឱ្យដឹងពី លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ ។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ០២២៤ ទៀតថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម ខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណ ២៦, ២២០នាក់ រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ក្នុងនោះភ្ញៀវទេសចរជាតិ ២៦,០២៥នាក់ ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១៩៥នាក់។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានតំបន់ទេសចរណ៍សហគមន៍ចំនួន ២៧កន្លែងសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ លេងកម្សាន្ត។ ក្នុងចំណោមតំបន់ទេសចរណ៍សហគមន៍ទាំង២៧កន្លែងនេះក៏មានរមណីយដ្ឋានធម្មជាតិយ៉ាងច្រើនដែលភ្ញៀវទេសចរ អាចទៅលេងកម្សាន្ត ដើម្បីគយគន់ធម្មជាតិព្រៃភ្នំ ងូតទឹកធ្លាក់ និងស្តាប់សម្លេងសត្វយំជាដើម ជាមួយនឹងការធ្វើដំណើរលើផ្លូវដែលអភិវឌ្ឍន៍ថ្មីផងដែរ។
លោក រស់ សុខ បានបន្ថែមថា ទន្ទឹមនឹងកំណើនភ្ញៀវទៅលេងកម្សាន្តក្នុងឱកាសចូលឆ្នាំចិន ខេត្តកំពង់ស្ពឺ ក៏ទទួលបានភ្ញៀវមកស្នាក់នៅ និងដើរលេងកម្សាន្តនៅមុនឱកាសចូលឆ្នាំ(ភ្ញៀវប្រចាំសប្តាហ៍) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានជាង៣ម៉ឺននាក់ផងដែរ៕