2024-02-14 14:07
322

ភ្នំពេញ ៈ លទ្ធផលនៃការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិ     អាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤  តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានឃាត់យានយន្តល្មើស ចំនួន៦៧គ្រឿង (រថយន្ត ចំនួន៣០គ្រឿង, ម៉ូតូ ចំនួន៣៧គ្រឿង) ។

ក្នុងចំណោមបទល្មើសទាំងនោះរួមមានទី១.ល្មើសជាតិស្រវឹង ចំនួន៣៧គ្រឿងកម្រិត ០.២៥ - ០.៣៩ mg/L ចំនួន១៣គ្រឿង-អ្នកបើកបរម៉ូតូ ចំនួន០៤នាក់ -អ្នកបើកបររថយន្ត ចំនួន០៩នាក់។កម្រិត ០.៤០ mg/L ឡើង ចំនួន២៤គ្រឿង-អ្នកបើកបរម៉ូតូ ចំនួន១៤នាក់ -អ្នកបើកបររថយន្ត ចំនួន១០នាក់ ។

ទី២.បទល្មើសផ្សេងៗ ចំនួន៣០គ្រឿង រួមមានអត់មួកសុវត្ថិភាព ចំនួន១៨នាក់-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន១១គ្រឿង ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០១គ្រឿង ។ 
ទី៣.វិធានការអប់រំ សមត្ថកិច្ចបានអប់រំអ្នកបេីកបរមានអាល់កុលក្រោម  ០.២៥ mg/L ចំនួន  ១៩នាក់  ក្នុងនោះអ្នកបេីកបររថយន្ត ចំនួន១០នាក់   - អ្នកបេីកបរម៉ូតូ ចំនួន០៩នាក់  និងអប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព  ចំនួន៣៥នាក់ផងដែរ  ។

រួមគ្នាគោរពច្បាប់ចរាចរណ៍ ពេលបើកបរកុំពិសាគ្រឿងស្រវឹង ពេលស្រវឹងកុំបើកបរ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។