2024-02-17 14:52
259

(ភ្នំពេញ)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជន និងប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងចំនួន៧សង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញក្រោមអធិបតីភាព លោក ប្រាក់ សុខុន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥មណ្ឌលភូមិភាគរាជធានីភ្នំពេញ។

ក្នុងនោះ លោក ប្រាក់ សុខុន បានលើកឡើងពីគុណបំណាច់នៃការដឹកនាំរបស់គណបក្សប្រជាជនដែលបានដឹកនាំប្រទេសជាតិឱ្យមានរីកចម្រើននិងការអភិវឌ្ឍប្រទេសដូចនាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ ទាំងអស់ចំពោះការបម្រើប្រជាជនក្នុងមូលដ្ឋានដែលធ្វើឱ្យមានការគាំទ្រភាគច្រើនបំផុត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅ នៅអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕