(ភ្នំពេញ)៖ លោក ឈើតកៀត អត្ថាករ (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ពិព័រណ៍ការសិក្សា និងការងារថៃ ឆ្នាំ២០២៤ នឹងពង្រឹងទំនាក់ទំនង កម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំបន្ថែម ទៀត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឈើតកៀត អត្ថាករ អញ្ជើញចូលរួម ប្រកាសបើកកម្មវិធី «ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ថ្លែងក្នុងឱកាសប្រកាសបើកកម្មវិធីនេះ លោក ឈើតកៀត អត្ថាករ បានគូសបញ្ជាក់ថា លោកសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះ នឹងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យអប់រំ និងឱកាសការងារ។
លោក ឈើតកៀត អត្ថាករ បានថ្លែងថា កម្មវិធីនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកឱកាសពិសេស សម្រាប់ការសិក្សានៅប្រទេសថៃ ជាមួយសាកលវិទ្យាល័យនានា ឈានមុខគេពីប្រទេសថៃ ហើយនឹងអាចផ្តល់នូវឱកាសការងារ ជាមួយក្រុមហ៊ុនថៃល្បីៗជាច្រើននៅកម្ពុជា។
លើសពីនោះទៀត លោក ឈើតកៀត អត្ថាករ បានបញ្ជាក់ថា នៅឆ្នាំនេះ មានវិស័យអប់រំឯកជន និងក្រុមហ៊ុនពាណិជ្ជកម្ម ចំនួនជាង២០ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញព័ត៌មានអំពីកម្មវិធីសិក្សា និងឱកាសការងារជូនដល់យុវជននៅកម្ពុជា។