ភ្នំពេញ- អ្នកបើកបរ រថយន្តបែនដឹកថ្មម្នាក់បានកៀបជាប់នៅក្នុងកាប៊ីនរថយន្ត បណ្តាលឲ្យរងរបួសត្រូវបានគេជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ បន្ទាប់ពីបើករថយន្តជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងពីក្រោយពេញទំហឹង ហេតុការណ៍ នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវលេខ១០៤ សង្កាត់គង់ណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍ មួយគ្រឿងមិនស្គាល់ផ្លាកលេខបើកបរតាមបណ្តោយផ្លូវលេខ១០៤ ក្នុងទិសដៅ ពីលិចទៅកើត ។ស្របពេលនោះស្រាប់តែមានរថយន្តដឹកថ្មមួយគ្រឿង ម៉ាកនីសាន់ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-0098 បានបើកជ្រុលទៅបុករថយន្ត ក្រឡុកស៊ីម៉ង់ត៍ ពីក្រោយពេញទំហឹងបណ្តាលឲ្យកៀបអ្នកបើកបរជាប់ក្នុងកាប៊ីន ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋជួយគាស់ចេញហើយដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បី សង្គ្រោះ ។
បន្ទាប់ពីកើតហេតុគេឃើញតំណាងក្រុមហ៊ុនរថយន្តដឹកថ្មបាន ចុះទៅដល់កន្លែងកើតហេតុនិងបានហៅរថយន្តមួយគ្រឿងទៀតមកស្ទួចរថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ។