2024-02-18 13:25
262

កំពង់ស្ពឺ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានចុះលេងទឹកស្រះនៅខាងក្រោយផ្ទះអកុសលបានលង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៤ ស្ថិត នៅចំណុចភូមិត្រពាំងក្រេីញ  ឃុំប្រាំបីមុម  ស្រុកថ្ពង  ខេត្តកំពង់ស្ពឺ  ។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាក្មេងប្រុសរងគ្រោះមាន ឈ្មោះម៉ន  មករា  អាយុ២ឆ្នាំ រស់នៅភូមិឃុំកេីតហេតុខាងលេី មានឱពុកឈ្មោះ ម៉ន  ដេត  អាយុ២០ឆ្នាំម្តាយឈ្មោះ  ណាង  ស្រីណា  អាយុ២០ឆ្នាំ ។
   បើតាមសម្តីរបស់ឈ្មោះហ៊ឹន ពៅ ភេទស្រីអាយុ៥២ឆ្នាំ ត្រូវជាជីដូនបានឲ្យដឹងថានៅព្រឹកកើតហេតុ ឪពុក ម្តាយក្មេងប្រុសរងគ្រោះទៅធ្វើការរោងចក្រអស់ ចំណែកគាត់និងប្តី បានដឹកចៅទៅទិញនំ លុះទិញរួចគាត់ជាប់និយាយជជែកគ្នាលែងជាមួយអ្នកភូមិចំណែកប្តីគាត់បានដឹកចៅមកផ្ទះមុន មួយសន្ទុះក្រោយមកគាត់ក៏បានដើរមកផ្ទះ ឃើញប្តីដេកលើ  អង្រឹង ប៉ុន្តែមិនឃើញចៅ ក៏នាំគ្នាដើររក រហូតទៅដល់ខាងក្រោយផ្ទះក៏ស្រាប់តែប្រទះ  ឃើញចៅលង់ទឹកស្រះស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
  បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថាក្មេងប្រុសរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែនមិន ក្រោយពិនិត្យរួចក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។