2024-02-24 14:25
332

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា កងទ័ពរុស្ស៊ីបានរុលទៅទិសខាងលិចបន្ថែមទៀត បន្ទាប់ពីបានចូលកាន់កាប់ទីក្រុង Avdievka របស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

 របាយការណ៍បាននិយាយថា កងកម្លាំងរុស្ស៊ីក៏បានបំផ្លាញអាវុធអ៊ុយក្រែន ដែលផ្គត់ផ្គង់ដោយលោកខាងលិចមួយចំនួនក្នុងសប្តាហ៍មុនផងដែរ។ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍ពីសមរភូមិនេះបានទេ។

 សង្រ្គាមដែលបានចាប់ផ្តើមកាលពី ២ ឆ្នាំ ពុំឃើញមានការផ្លាស់ប្តូរអ្វីធំដុំចំពោះសមរភូមិជួរមុខឡើយ មុនពេលការដណ្តើមកាន់កាប់ទីក្រុង Avdievka នៅចុងឆ្នាំ ២០២២ ដោយប្រទេសរុស្ស៊ី នៅតែគ្រប់គ្រងតិចជាងមួយភាគប្រាំនៃអ៊ុយក្រែន។

 បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែដែលបានធ្វើឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរលើភាគីទាំងសងខាង ការដណ្តើមបានទីក្រុង Avdievka គឺជាការឈានទៅមុខដ៏សំខាន់លើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីការដណ្តើមកាន់កាប់ទីក្រុង Bakhmut កាលពីខែ               ឧសភាឆ្នាំមុន។

 សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា បន្ទាប់ពីការចូលកាន់កាប់ទីក្រុង Avdievka អង្គភាពកណ្តាលរបស់កងទ័ពរុស្ស៊ី «បានបន្តឆ្ពោះទៅទិសខាងលិច»