ខេត្តព្រះវិហារ៖សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានដឹកនាំក្រុមការងារ និងសមាជិកគណបក្ស ប្រជាជនកម្ពុជា យ៉ាងច្រើនកុះករ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ កាលព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងយុទ្ធនាការនេះដែរប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្នុងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បន្ទាប់ពីយើងទើបបានទទួលជោគជ័យយ៉ាងធំធេង ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងបរិយាកាសនយោបាយ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ឯកឧត្តមបន្តរទៀតថា ថ្ងៃទី១៧ ឧសភា ២០២៤នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានការជួបជុំ បេក្ខជនក្រុមប្រឹក្សាខេត្តទាំងពេញសិទ្ធិ និងបម្រុង រួមជាមួយគណៈកម្មាធិការគណបក្ស និងសមាជិកគណបក្សមកពីក្រុងព្រះវិហារ និងតាមបណ្តាស្រុក មន្ទីរ អង្គភាពនានា ជុំវិញខេត្តជាច្រើនរូបទៀត។
ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានមានប្រសាសន៍ ផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវពិនិត្យឯកសារបោះឆ្នោត អត្តសញ្ញាណបណ្ណ និងតាមដានប្រតិទិនបោះឆ្នោតជាប់ជាប្រចាំ និងគោរពខ្ជាប់ខ្ជួនតាមបទបញ្ជា បំរាម និងបទបញ្ញត្តិនានា ក្នុងស្មារតីធ្វើយ៉ាងណាបានចូលរួមបោះឆ្នោត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីរក្សាឲ្យបានសម្លេង ១០០ភាគរយ ដូចលទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥កន្លងទៅថ្មីៗនេះ ៕ ដោយ: ទ្រី សុផល