2024-05-18 12:01
258

តាកែវ៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះនៅគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា សមាជិកគណៈកម្មការកណ្តាគណៈបក្ស និងជាប្រធានគណៈកម្មាធិការបក្សខេត្ត  តំណាង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តតាកែវ អញ្ជើញជាអធិបតីក្នុង ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡេីងនៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តតាកែវ។ 

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ទាំងពេញសិទ្ធិ និងបម្រុងក្នុងតំណែងជាអង្គបោះឆ្នោត យ៉ាងច្រើនកុះករ។

មានប្រសាសន៍ ថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងស្រុក នាឱកាសពេលនោះ ឯកឧត្ដម អ៊ូច ភា សមាជិគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ  និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខេត្តតាកែវបានថ្លែងថាយុទ្ធនាការឃោសនានេះ មានរយៈពេល ៨ ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ហើយការបោះឆ្នោត និងប្រពឹត្តទៅ នៅថ្ងៃទី ២៦ ឧសភា ត្រូវនឹងថ្ងៃអាទិត្យ ខាងមុខ ឯកឧត្តមបន្តថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើង ពិសេសការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ក្នុងនោះឯកឧត្តម អ៊ូច ភា សមាជិកគណៈកម្មការកណ្តាគណៈបក្ស និងជាប្រធានគណៈកម្មាធិការបក្សខេត្ត បានណែនាំដល់សមាជិកគណបក្ស អនុវត្តអោយបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំរបស់ គជប និង លិខិត បទដ្ឋានគតិយុត្តិពាក់ពាក់ព័ន្ធ ដើម្បីអោយដំណើរការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ទាក់ទាញបាននូវការគាំទ្រ និងបោះឆ្នោតគណបក្សប្រជាជនកម្ពុជា៕