
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់រួមដំណើរដោយនារីម្នាក់នៅក្នុងរថយន្តកាម៉ារីបាឡែនមួយគ្រឿងបើកបរទិសដៅពីកើតមកលិចមកដល់ចំណុច ស្តុបមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែគាត់ជាន់ហ្គែរថយន្តច្រឡំថាប្រាំង បណ្ដាលឲ្យរថយន្តរបស់គាត់ទៅបុករថយន្ត និងកង់បីជាច្រើនគ្រឿង។
ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ២.០០នាទី រសៀលថ្ងៃទី ៥ ខែមិនាឆ្នាំ ២០២៥ ស្ថិតនៅ ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៌សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បុរសវ័យចំណាស់ខាងលើគាត់បានបើកបររថយន្ត camry បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2-O,8080 ទិសដៅពីកើតមកលិចមកដល់ចំណុចទីតាំងខាងលើគាត់ បានជាន់ហ្គាច្រឡំថាប្រាំងបណ្ដាលឲ្យរថយន្តរបស់គាត់ទៅបុករះរថយន្ត៤គ្រឿងកង់បីឥណ្ឌា១គ្រឿងនិងរ៉ូម៉កសណ្ដោង១គ្រឿង
១.រថយន្តម៉ាក់សូដេសស្លាកលេខ ភ្នំពេញ 2-BI, 6618
២.កង់បីឥណ្ឌា ស្លាកលេខ ភ្នំពេញ 1GM, 1456
៣.រថយន្តហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ 2CG,9386 ៤.រម៉កសណ្ដោងដឹកតុទូគ្មានស្លាកលេខន
៥.រថយន្ត toyota prius ស្លាកលេខ ភ្នំពេញ2AR,1541
ក្រោយកើតហេតុ បុរសវ័យចំណាស់ខាងលើក៏បានទំនាក់ទំនងទៅកូនរបស់គាត់ដើម្បីមកធ្វើការដោះស្រាយគ្នាជាមួយនឹងភាគីខាងរថយន្តនិងកង់បី នៅកន្លែង កើតហេតុដើម្បីបញ្ចប់រឿង៕

