
ភ្នំពេញ៖ ម៉ូតូចំនួន៣គ្រឿងបានរងការខូចខាត ខណៈកំពុងឈប់រងចាំភ្លេីងស្តុបត្រូវរថយន្តហុីយ៉ាន់ដាយបើកបរលឿនជ្រុលបុករះទាំងកំរោល។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចស្តុប៦០ម៉ែត្រ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញម៉ូតូចំនួន៣គ្រឿងដោយមានម៉ូតូម៉ាកPCP មួយគ្រឿង ស្កូបពីមួយគ្រឿងនិងឃ្លីកមួយគ្រឿងកំពុងឈប់រងចាំភ្លេីងស្តុបក្រហម ទិសដៅពីលិចទៅកេីត បន្ទាប់មកស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-7780 ធ្វេីដំណេីរមកពីក្រោយជ្រុលបុករះបណ្តាលឲ្យម៉ូតូរងខូចខាត សំណាងល្អអ្ននជិះម៉ូតូរងរបួសស្រាល ។ក្រោយកេីតហេតុដោយសារតែភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នាមិនត្រូវគ្នាទេីបសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែងអូសយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនាពេលក្រោយ៕

