2025-03-06 10:19
15

ភ្នំពេញ % គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ឃុត សុខខា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងល្បាតក្នុងភូមិសាស្ត្រខណ្ឌ និងចុះត្រួតពិនិត្យរដ្ឋបាលនៅតាមតំបន់មានជនបទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ប្រតិបត្តការណ៍ចុះល្បាតនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៥ ។
លោក ឃុត សុខខាបានឲ្យដឹងថាដោយទទួលបានការអនុញ្ញាតពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានចាត់រូបលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដឹកនាំចុះល្បាតតាមតំបន់ភូមិសាស្ត្រស្មុគស្មាញនិងចុះត្រួតពិនិត្យរដ្ឋបាលនៅតាមតំបន់មានជនបទេសស្នាក់នៅក្នុងមូលដ្ឋានត្រៀមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងន័យការពារសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះអាជ្ញាធរបានណែនាំទៅម្ចាស់ទីតាំងភោជនីយដ្ឋាន អគារស្នាក់របស់ជនបរទេសឱ្យចូលសហការផ្តល់ព័ត៌មានរាល់សកម្មភាពណាមួយមិនប្រក្រតីសូមរួសរាន់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់។
លោកអភិបាលរងក៏បានពាំនាំការថ្លែងនូវការអរគុណពីសំណាក់ លោក ម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលតែងតែបានចូលរួមទប់សង្កាត់ និងបង្ក្រាបរាល់បទល្មើសដែលបានកើតមានក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ នេះបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ លោកអភិបាល ក៏សូមឱ្យកងកម្លាំងទាំងអស់ បន្តចូលរួម និងពង្រឹងបន្ថែមតួនាទី និងភារកិច្ចការងារឱ្យមានប្រសិទ្ធភាព៕