2025-03-30 18:21
32

សៀមរាប៖ តំបន់ «ភូមិខ្ញុំ» ត្រូវបានរៀបចំឡើងនៅបរិវេណខាងមុខប្រសាទអង្គរវត្ត ដោយមានការសាងសង់ផ្ទះ និងស្តង់អាហារ តាមរចនាបថបែបបុរាណខ្មែរ រួមជាមួយការតុបតែងលម្អយ៉ាងប្រណីត គួរជាទីទាក់ទាញ ដើម្បីបង្អួភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលទស្សនា និងលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍ «អង្គសង្ក្រាន»។


កម្មវិធី «ភូមិខ្ញុំ» មានសំណង់ផ្ទះខ្មែរបុរាណ ដែលមានដូចជា ផ្ទះសិល្បៈទស្សនីយភាព ផ្ទះសេដ្ឋី ផ្ទះនំ សាលាឆទាន និងផ្ទះចាក់ចេក។ ផ្សារភូមិខ្មែរដែលមានលក់ម្ហូប អាហារ នំ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។ ឆាកតន្ត្រីបុរាណសម័យ និងសកម្មភាពសាសនារបស់អ្នកភូមិផងដែរ។ ជាងនេះទៅទៀត ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។


ការសាងសង់សំណង់កម្មវិធី «ភូមិខ្ញុំ» នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ មកដល់ពេលនេះ សំណង់សម្រេចបានប្រមាណជា៨០ភាគរយ ដែលគ្រោងនឹងតុបតែងលម្អរតាមរបែបបទនៃកម្មវិធីនៅដើមខែមេសា ឆ្នាំ២០២៥ ខាងមុខ ដែលព្រឹត្ដិការណ៍អង្គ្រាន្ដនឹងចូលមកដល់នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ កុំភ្លេចមកលេងនៅតំបន់ «ភូមិខ្ញុំ» ផងណា!៕