
ប្រទេសមីយ៉ាន់ម៉ា ៖ អង្គការមូស្លីមមីយ៉ាន់ម៉ា បាននិយាយឲ្យដឹងថា អ្នកគោរពបូជាជាង 700 នាក់ត្រូវបានស្លាប់ នៅករណីរញ្ជួយដីកម្រិត 7.7 រិចទ័រ ដែលបានវាយប្រហារប្រទេសនេះ នៅកំឡុងពេលដែលកំពុងតែអធិស្ឋានកាលពីថ្ងៃសុក្រនេះ ក្នុងខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដាន។
លោក Tun Kyi សមាជិកនៃគណៈកម្មាធិការដឹកនាំនៃបណ្តាញមូស្លីមបដិវត្តន៍និទាឃរដូវនៅមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃចន្ទថា វិហារអ៊ីស្លាមប្រហែល 60 ត្រូវបានខូចខាត ឬបំផ្លាញនៅពេលដែលរញ្ជួយដីកម្រិត 7.7 រិចទ័រ ដែលបានវាយប្រហារនៅជិតទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេស ។
វាមិនបានបញ្ជាក់ច្បាស់ភ្លាមៗនោះទេ ថាតើចំនួនអ្នកស្លាប់នៅក្នុងវិហារអ៊ីស្លាម ត្រូវបានរាប់បញ្ចូលក្នុងចំនួនផ្លូវការនៃមនុស្សជាង 1,700 នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីនេះឬយ៉ាងណានោះទេ រហូតមកដល់ពេលនេះ ។
បើតាមវីដេអូដែលបានបង្ហោះនៅលើគេហទំព័រព័ត៌មាន Irrawaddy បានបង្ហាញថាវិហារអ៊ីស្លាមជាច្រើនបានដួលរលំក្នុងអំឡុងពេលនៃការរញ្ជួយដី ហើយមនុស្សបានភៀសខ្លួន និងជម្លៀសចេញពីតំបន់នោះ។
លោក Tun Kyi បានបន្តទៀតថា វិហារឥស្លាមភាគច្រើនដែលរងការខូចខាតគឺជាអគារចាស់ៗដែលងាយរងគ្រោះដោយការរញ្ជួយដី។ នេះបើយោងតាម ព័ត៌មានទាន់ហេតុការណ៏របស់ AP ចេញបានចេញផ្សាយបឋម នាមុននេះបបន្តិចថា រដ្ឋាភិបាលដឹកនាំដោយយោធារបស់ប្រទេសបាន និយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ជាង 1,700 នាក់ ខណៈដែលសាកសពជាច្រើនទៀតត្រូវបានទាញចេញពីគំនរបាក់បែក។
អ្នកនាំពាក្យរដ្ឋាភិបាលលោកឧត្តមសេនីយ៍ Zaw Min Tun បានប្រាប់ទូរទស្សន៍រដ្ឋ MRTV ថាមនុស្ស ៣.៤០០ នាក់ផ្សេងទៀតបានរងរបួស និងជាង ៣០០ នាក់កំពុងបាត់ខ្លួន ប៉ុន្តែគាត់មិនបានផ្តល់តួលេខជាក់លាក់ជាងនេះទេ។
ការរញ្ជួយដីកម្រិត 7.7 រ៉ិចទ័របានវាយប្រហារនៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងនៅរដ្ឋធានី Naypitaw និងទីក្រុងធំទីពីរគឺ Mandalay ។
ការរញ្ជួយដីនៅ ចំណុចកណ្តាលនៅជិតទីក្រុង Mandalay បានធ្វើឱ្យអគារជាច្រើនដួលរលំ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាអាកាសយានដ្ឋានរបស់ទីក្រុងជាដើម។
ចំពោះកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះត្រូវបានរារាំង ដោយសារកត្តាផ្លូវថ្នល់ ស្ពានដែលដួលរលំ ចំពោះការទំនាក់ទំនងមិនច្បាស់រអាក់រអួល និងបញ្ហាប្រឈមនៃប្រតិបត្តិការនៅក្នុងប្រទេសដែលចូលរួមក្នុងសង្គ្រាមស៊ីវិល។
ប្រទេសដែលនៅជិត និងជាប់ប្រទេសថៃ ការរញ្ជួយដីនេះបានអង្រួនប្រទេសជាច្រើន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ 18 នាក់ ភាគច្រើននៅឯការដ្ឋានសំណង់ក្នុងទីក្រុងបាងកក ដែលជាអគារខ្ពស់ បានដួលរលំ៕
