
ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឃនៈ ប្រ៊ូវើរី ក្រោមវត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ចូលរួមដោយផ្ទាល់ បានផ្ដល់ភាពសប្បាយរីករាយ ដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ក្នុងឧកាសថ្ងៃសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ជាមួយ ភេសជ្ជៈកីឡា វី-អាកទីវ ស្ថិតនៅក្នុងវិទ្យាល័យជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីចែករំលែកពេលវាល្អ ក្នុងឧកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងគៀកកិតខិតចូលមកដល់នាពេលខាងមុខ។
សកម្មភាពនៅថ្ងៃទី១ នៃសង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ឃើញថាបងប្អូនយ៉ាងច្រើនកុះករ និងសិស្សានុសិស្ស ដែលបានមកលេងល្បែងប្រជាប្រិយខ្មែរ និងទស្សនាការសម្តែងសិល្បៈខ្មែរបុរាណ ការរាំលេងកម្សាន្ដ ការប្រគំតន្ត្រី និងសកម្មភាពផ្សេងៗទៀត។ បងប្អូនប្រជាពលរដ្ឋ រួមជាមួយសិស្សានុសិស្សទាំងអស់ បានមកចូលរួមទាំងអស់គ្នា លេងហ្គេមសប្បាយៗយករង្វាន់ជាច្រើនជាមួយ វី-អាកទីវ និងបានក្រេបជាមួយនឹងរសជាតិដ៏ឆ្ងាញ់, រសជាតិភេសជ្ជៈកីឡាដ៏សម្បូរបែប។
ភេសជ្ជៈកីឡា វី-អាកទីវ បំពេញ និងរក្សាជាតិទឹក ព្រមទាំងសារធាតុរ៉ែបានល្អ ហើយឆាប់រហ័ស, វី-អាកទីវ ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជា ។ វី-អាក់ទីវ បានទាំងរសជាតិឆ្ងាញ់ បានទាំងសុខភាពល្អ សាកសមបំផុតសម្រាប់អ្នកលេងកីឡា ពិសេសថែមទាំងរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្រោមក្រវិលកំប៉ុងថែមទៀតផង។ សូមជម្រាបជូនថា នៅសល់ ២ថ្ងៃទៀត កុំភ្លេចហៅមិត្តភក្ដិចូលរួមទាំងអស់គ្នា លេងហ្គេមសប្បាយៗយករង្វាន់ជាច្រើនជាមួយ វី-អាកទីវ និងក្រេបជាមួយនឹងរស់ជាតិដ៏ឆ្ងាញ់ ជាមួយរស់ជាតិភេសជ្ជៈកីឡាដ៏សម្បូរបែប ដើម្បីចែករំលែកពេលវេលាល្អ ពេលវេលាជាមួយ វី-អាក់ទីវ អបអរសាទរសង្រ្កានវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ៕





