
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានសម្រេចបន្ថែមពន្ធពន្ធលើទំនិញនាំចូលពីប្រទេសចិនរហូតដល់ទៅ ១៤៥% និងបានចូលជាធមាន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយរហូតមកដល់ពេលនេះ ប្រទេសចិន មិនទាន់ឃើញមានចាត់វិធានការឆ្លើយតបត្រង់ៗទៅលើអាមេរិកនៅឡើយនោះទេ។
ការតំឡើងពន្ធគយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ ធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក កាន់តែឡើងកំដៅដូចភ្នំភ្លើងជិតផ្ទុះ ហើយក៏ជាការវិវត្តន៍ថ្មីបំផុត មិនធ្លាប់មាននាពេលកន្លងមកដែរ។
សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការអនុវត្តអត្រាពន្ធបដិការរយៈពេល ៩០ថ្ងៃ ក្រោយពីមានប្រទេសជាង ៧០ បានស្នើសុំមករដ្ឋបាលរបស់លោកឲ្យមានការលើកលែង ឬចរចា ដោយមានការសម្បទានផ្សេងៗ។ ប្រកាសយកពន្ធថ្មីចូលជាធរមានកាលពីម្សិលមិញ លោកត្រាំ បានផ្លាស់ប្តូរចិត្តជាថ្មី ដោយបានបញ្ជាឲ្យផ្អាកការយកពន្ធថ្មី ដែលចូលជាធរ ដោយបញ្ចុះនៅសល់ ១០% និងទុកពេលឲ្យបណ្តាលប្រទេសដែលជាប់ពន្ធថ្មី រយៈពេល ៩០ថ្ងៃ ស្វែងរកការចចារជាមួយអាម៉េរិក។
ដោយឡែងមានតែប្រទេសចិនមួយតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ បានសម្រេចយកពន្ធថ្មីបន្ថែមដល់ទៅ ១២៥% ប៉ុន្តែនៅថ្ងៃនេះ លោកត្រាំផ្លាស់ប្តូរចិត្តបន្ថែមពន្ធគយឡើងរហូតដល់ ១៤៥% សម្រាប់រាល់ទំនិញនាំចូលពីប្រទេសចិន។
ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសចិន៖ មិនព្រឺក្បាលចំពោះការដំឡើងពន្ធគយពីសំណាក់រដ្ឋបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោក ដូណាល់ ត្រាំឡើង និងចាត់វិធានការឆ្លើយតបទៅអាម៉េរិកវិញដល់ទីបញ្ចប់៕
