2025-04-12 14:40
41

ប៉េកាំង៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសយ៉ាងច្បាស់ៗថា ខ្លួននឹងលែងអើពើចំពោះពន្ធគយអាមេរិក ដែលអាចនឹងដាក់បន្ថែមមកលើចិនហើយ។ 

ខណ:ដែលការប្រកាសបែបនេះ ធ្វើឡើងក្រោមហេតុផល ពន្ធគយ ១២៥ភាគរយ នឹងធ្វើឱ្យទំនិញអាមេរិករងនូវផលលំបាកខ្លាំង ក្នុងទីផ្សារចិន។ 

ចំពោះការដំឡើងពន្ធគយរហូតដល់ទៅ ១២៥ ភាគរយរបស់ចិនលើទំនិញអាមេរិក នឹងចូលជាធរមាន នៅថ្ងៃទី១២ ខែមេសា នេះហើយ ក្រោយលោក ដូណាល់ ត្រាំ បានប្រកាសនឹងដំឡើងពន្ធគយលើចិនបន្ថែមរហូតទៅដល់ ១៤៥ភាគរយ។

ចំពោះការបង្កើននូវសង្គ្រាមពាណិជ្ជកម្មរវាងគ្នាបែបនេះ នឹងរឹតតែធ្វើឲ្យទីផ្សារពិភពលោកកាន់តែមានភាពជ្រួលច្របល់បន្ថែមទៀត។

សំណួរសួរថា បើសិនជាចិននិងអាមេរិកនៅតែមិនព្រមដកថយក្នុងការតំឡើងពន្ធដាក់គ្នាបែបនេះ តើទៅខាងមុខអាចនឹងកើតមានសង្គ្រាមដែរឬទេ? 

ហើយបើសិនជាកើតមាននូវសង្គ្រាមពិតមែន អាចនឹងជាសង្គ្រាមពាណិជ្ជកម្ម ដែលសង្គ្រាមនេះអាចសាហាវជាងសង្គ្រាមលោកទៅទៀត ព្រោះមិនត្រឹមតែប្រជាជននៃប្រទេសមហាអំណាចទាំងពីរនេះរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែចំពោះប្រទេសផ្សេងៗទៀតក៏រងនូវផលប៉ះពាល់ធ្ងន់ផងដែរ។