
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតមានឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នេះ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសជាប្ដីមានឈ្មោះ ម៉ក មាន អាយុ ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម ចរិយា អាយុ ៣១ឆ្នាំ មានទីលំនៅពុំពិតប្រាកដ។
សាក្សីបាននិយាយថា មុនពេលកើតហេតុ ពីរនាក់ប្ដី-ប្រពន្ធ បានជិញកង់បីឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ពាក់កណ្ដាលស្ពាន ក៏ប្រាប់ឲ្យម៉ូតូកង់បីឈប់រួចនាំគ្នាឈរមួយសន្ទុះក៏បានកាន់ដៃគ្នាឡើងលើបង្កាត់ដៃស្ពានលោតពីលើស្ពានធ្លាក់ចូលទឹកទន្លេ ដើម្បីសម្លាប់ខ្លួន តែភ្លាមៗនោះ ត្រូវបានបងប្អូនប្រជានេសាទចេញទូកជួយសង្គ្រោះទាន់ពេលវេលាមិនបណ្តាលឱ្យស្លាប់ឡើយ។
បុរសមានឈ្មោះ ម៉ក មាន បាននាំប្រពន្ធមកលោតទឹក ដើម្បីបញ្ចប់ជីវិត បានរៀបរាបទាំងទឹកភ្នែកថា៖ «មូលហេតុគិតខ្លីដឹកដៃប្រពន្ធមកលោតទឹកពីលើស្ពានជ្រោយចង្វារ ព្រោះតែតូចចិត្តនឹងវាសនាខ្លួនឯងមានរឿងច្រើនគិតមិនចេញដោយខ្លួនបានគ្រោះថ្នាក់ដួលម៉ូតូថ្លោះដៃហើយប្រពន្ធត្រូវបានមិត្តភក្កិចាប់រំលោភរត់ទៅប្តឹងសមត្ថកិច្ចប៉ុន្មានថ្ងៃមកហើយមិនទាន់មានដំណោះស្រាយ ព្រមទាំងភ័យខ្លាចគេធ្វើបាប និងអត់លុយឱ្យថ្លៃព្យាបាលរបួសដៃផង រកគិតអ្វីមិនចេញ ទើបទុកម៉ូតូដែលខ្ចីគេនៅក្នុងពេទ្យនាំគ្នាជិះកង់បីមកលោតទឹកសម្លាប់ខ្លួនតែម្ត»។
បុរសដ៏កំសត់រូបនេះ បានរៀបរាប់បន្តទៀតថា «កាលពីថ្ងៃចូលឆ្នាំទី២ គាត់បានជូបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូរបួសដៃត្រូវដេកព្យាបាលក្នុងមន្ទីរពេទ្យ ស្រាប់តែប្រពន្ធត្រូវបានមិត្តភ័ក្រឈ្មោះ ហុង ហៅទៅឲ្យជួយធ្វើម្ហូបក្លែម និងចាក់ធុងបាស់ច្រៀងរាំ និងឈ្លាតឱកាសធ្វើសកម្មភាពចាប់រំលោភរហូតសម្រេច ហើយប្រពន្ធក៏បានរត់មកប្រាប់នៅមន្ទីរពេទ្យ ក៏បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្រះចក តែមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដែលដែលរំលោភប្រពន្ធខ្លួន មិនតែប៉ុណ្ណោះជនបង្កគំរាមសម្លាប់រូបគាត់ចោលថែមទៀតផង ទើបភ័យនាំគ្នាទាំងពីរនាក់ប្តី-ប្រពន្ធលោតទឹក ដើម្បីបញ្ចប់ជីវិត ព្រោះមិនចង់រសបន្តទៀតទេ»។
ក្រោយត្រូវបានជួយសង្គ្រោះប្ដី-ប្រពន្ធទាំងពីរនាក់ ត្រូវបានអ្នកជិតខាងដែលបានស្គាល់ហៅកង់បីដឹកវិលត្រឡប់ទៅកន្លែងស្នាក់នៅវិញ និងរង់ចាំសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យគាត់ទាំង២នាក់ រឿងគេចាប់រំលោភប្រពន្ធផងដែរ៕