2025-04-22 14:20
72

ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានការចូលរួមពី នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុង និងតំណាងទីលានចាក់សំរាមបឹងជើងឯក ស្ថិតក្នុងខណ្ឌដង្កោ បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាពមួយ ចំនួន ១៤០០គីឡូក្រាម ដែលក្រុមឈ្មួញទុច្ចរិតនាំចូលមកពីប្រទេសជិតខាង។

ទំនិញដែលខូចគុណភាពទាំងនោះរួមមាន៖ ចង្រិតដូង ១០ កេស ស្មើនឹង ៤០០ គីឡូក្រាម សាច់ក្រកសាច់ជ្រូក ៩ កេស ស្មើនឹង ៤៥០ គីឡូក្រាម និងចង្រិតធម្មតា ១១ កេស ស្មើនឹង ៥៥០ គីឡូក្រាម ។

សមត្ថកិច្ចជំនាញបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ បានរកឃលញទំនិញទាំងនេះ គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
បច្ចុប្បន្នសាច់ក្រក និងចង្រឹតខួចគុណភាពទាំងអស់ត្រូវបានដុតកម្ទេចចោល នៅទីលានចាក់សំរាមបឹងជើងឯក៕