
ទីក្រុង Vatican ថ្ងៃទី 8 ខែឧសភា (Reuters)៖ សម្ដេចប៉ាប នៃវ៉ាទីកង់ ត្រូវបានបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងថ្មី បន្ទាប់ពីសម្តេចប៉ាប Francis ដែលបានទទួលមរណភាពកាលពីខែមុន។ ដោយសម្ដេចប៉ាបអង្គថ្មី មានព្រះនាមថា LEO ទី១៤ ។ ព្រះអង្គជាសម្ដេចប៉ាបដំបូងបង្អស់ដែលមានជាតិកំណើតនៅសហរដ្ឋអាមេរិក ប៉ុន្តែព្រះអង្គមានសញ្ជាតិពីរនៅក្នុងប្រទេសប៉េរូ ដែលជាកន្លែងដែលព្រះអង្គជាអ្នកផ្សព្វផ្សាយសាសនាអស់ជាច្រើនទសវត្សរ៍៕