2025-05-22 12:48
73

ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថាកំណើនសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ នឹងមានការកើនឡើងប្រសិនបើយើងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ចរក្សាបាន ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងចីរភាពនោះតំបន់មួយនឹងបន្តរីកចំរើនបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់បែបនេះ នាឱកាសអញ្ជើញជាអធិបតី “ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ការប្រទាក់ក្រឡាគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេស គឹយើងសុខចិត្តដើរទៅមុខយឺតបន្តិចម្តងៗ យើងមិនអួតតែយើងធ្វើ មានគោលនយោបាយច្បាស់លាស់មិនបានភូកុហក់ ត្រូវនិយាយអ្វីដែលអាចធ្វើទោះតិច ឬច្រើន បច្ចុប្បន្នមានប្រជាពលរដ្ឋជាង ១លាន ៨សែននៅទូទាំងប្រទេសដែលទទួលផល ហើយផលនេះយកទៅចិញ្ចឹមមនុស្សប៉ុន្មាននាក់ទៀត។ បងប្អូនកម្មករ-កម្មការិនីម្នាក់ អាចត្រូវចិញ្ចឹមកូន ចិញ្ចឹមឪពុកម្តាយ និងចែកទៅផ្សេងៗទៀត»។

បច្ចុប្បន្នរដ្ឋបាលគិតគូរអំពីផលប្រយោជន៍ជូនចំពោះបងប្អូនកម្មករនយោជិតយ៉ាងច្រើន ទាំងបញ្ហាសុខភាព សុវត្ថិភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ៕