
ភ្នំពេញ៖ នារីដ៏ស្រស់ស្អាតវ័យក្មេងម្នាក់ ដោយសារមានវិបត្តិផ្លូវចិត្តខកចិត្តរឿងស្នេហាមិនសមដូចបំណងបានគិតខ្លីសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះនរាកាលពីយប់មិញ នៅព្រឹកនេះ សពត្រូវបានប្រះឃើញអណ្តែតទឹកនៅគល់ស្ពានព្រមុនីវង្ស (ស្ពានច្បារអំពៅ)។
តាមសេចក្តីរាយការណ៍នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សពនារីរូបស្រស់វ័យ ២៥ឆ្នាំម្នាក់ ដែលបញ្ចប់ជីវិត ដោយការលោតទឹកសម្លាប់ខ្លួន នៅលើស្ពានកោះនរា កាលពីម៉ោងជាង២យប់រំលងអធ្រាត្រ ថ្ងៃទី០៣ មិថុនា កន្លងមកនេះ ត្រូវបានគេប្រទះឃើញសពអណ្តែតមកក្បែរស្ពានព្រះមុនីវង្ស នៅវេលាម៉ោងជាង ០១រសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ដែលស្ថិតនៅទីតាំងស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
តាមប្រភពបានឱ្យដឹងថា សពនារីរងគ្រោះ មានឈ្មោះ ស្រី រ៉ាត់ មានស្រុកកំណើតស្រុកព្រះដាក់ ខេត្តសៀមរាប ពេលនេះសាច់ញាតិក្រុមគ្រួសារបានស្រង់មកលើគោកដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នារីនាយមានវិបត្តិស្នេហា ទើបធ្វើដំណើរឡើងលើស្ពានកោះនរា រួចសម្រេចចិត្តលោតទឹកសម្លាប់ខ្លួនតែម្តង។ ភ្លាមៗនោះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋបានអន្តរាគមន៍ជួយសង្គ្រោះដែរ ប៉ុន្តែបន្ទាប់ពីប្រឃើញហើបលើទឹកម្តង រួចលិចបាត់ទៅវិញ ស្វែងរកមិនឃើញ រហូតរសៀលថ្ងៃទី០៥ មិថុនា ប្រទះឃើញសាកសពតែម្តង។
បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានស្រង់មកលើគោកប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕