2025-06-12 14:57
19

ភ្នំពេញ៖ នារីកម្មការិនីរោងចក្រម្នាក់ជិះម៉ូតូទៅធ្វេីការទុកទូរស័ព្ទហោប៉ាវខាងក្រោយត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយទំនងក៏ឆក់យកបានសម្រេចហេីយព្យាយាមជិះគេចខ្លួនត្រូវបានកម្លាំងប្រជាការពារឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៦និង៣០ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅផ្លូវ៤២ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ជនសង្ស័យឈ្មោះរៀន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅ បន្ទប់ជួល ស្រុកអង្គស្នួល កណ្តាល។

ចំណែកជនរងគ្រោះឈ្មោះ គល់ មុំ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុនារីរងគ្រោះជិះម៉ូតូចេញពីផ្ទះបំណងទៅធ្វេីការរោងចក្រ ដោយទុកទូរស័ព្ទម៉ាកOppo នៅហោប៉ាវខោខាងក្រោយ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2FP 5755 មកពីក្រោយក៏ឆក់យកបានសម្រេចរួចជិះម៉ូតូត្រឡប់ក្រោយព្យាយាមគេចខ្លួន។

ប្រភពដដែលបានបន្តថា ភ្លាមនោះជនរងគ្រោះស្រែកថាចោរៗនិងជិះម៉ូតូដេញតាមពីក្រោយទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងកម្លាំងប្រជាការពារទាក់ទងតាមវិទ្យុទាងទងស្កាត់គ្រប់ច្រកល្ហកទេីបឃាត់ខ្លួនបានតែម្តង។

ក្រោយកេីតហេតុជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីចំណែកទូរស័ព្ទត្រូវបានប្រគល់ជូនម្ចាស់វិញ៕