
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោះហៅបណ្តាឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ចំនួន ២៧ ប្រទេស ដើម្បីពន្យល់អំពីការវិវត្ត និងពន្យល់អំពីស្ថានការណ៍បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ព្រមទាំងការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញជួបជាមួយបណ្តាឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ចំនួន ២៧ ប្រទេស ដើម្បីជម្រាបជូន អំពីការវិវត្ត និងពន្យល់អំពីស្ថានការណ៍បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ព្រមទាំងការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ជំនួបការទូតនេះ បានប្រព្រឹត្តនៅទៅទីស្តីការក្រសួង រាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ
សូមបញ្ជាក់ថា អំពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រសួងការបរទេសថៃ បានជួបប្រជុំជាមួយស្ថានទូតបរទេសនៅក្នុងប្រទេសថៃ ដើម្បីរៀបរាប់ពីជំហររបស់ភាគីថៃ ដោយមិនទទួលស្គាល់យុត្តាធិការរបស់តុការយុត្តិធម៌អន្តរជាតិឡើយ៕


