2025-06-17 15:48
23

ថៃ៖    ពិតជាគួរឲ្យអស់សំណើចណាស់ ការសែតលំដាប់ប្រទេសរបស់ថៃ The Nation ចេះតែផ្សាយផ្ដេសផ្ដាសគ្មានវិជ្ជាជីវៈ សារព័ត៌មានបន្តិចសោះ  ដោយចុះផ្សាយលាបពណ៌  ថាឧកញ៉ា គិត ម៉េង ជាអ្នកឧបត្ថម្ភថវិការ ដើម្បីដាក់ពាក្យបណ្ដឹង ក្នុងករណីបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)  ។  

យោងតាមលិខិតដែលបណ្ដាញសារព័តមានយើងទទួលបាននៅរសៀលថ្ងៃទី១៧ មិថុនា ២០២៥ នេះ ដោយក្រុមហ៊ុន CBS ចេញលិខិតច្រានចោលការចុះផ្សាយ និងប្រកាសបដិសេធថា ៖  ក្រុមហ៊ុន CBS ប្រកាសបដិសេធការផ្សាយអត្ថបទមួយរបស់សារព័ត៌មានមួយរបស់ថៃ The Nation នៅលើទំព័រហ្វេសប៊ុក និងគេហទំព័ររបស់សារព័ត៌មានខាងលើ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយបានដាក់ចំណងជើងថា “ គិត ម៉េង ផ្ដល់មូនិធិដល់សំណុំរឿងរបស់កម្ពុជាប្ដឹងទៅ ICJ ដើម្បីជម្រុញចលនាជាតិនិយមរបស់លោក ហ៊ុន សែន” ( Kith Meng funds Cambodia's ICJ case in support of Hun Sen's nationalist push) ។

ក្រុមហ៊ុន CBS បានបន្ថែមថា អ្វីដែលសារព័ត៌មាន The Nation បានផ្សាយនេះ គឺប្រាសចាកពីការពិត និងធ្វើឲ្យប៉ះពាល់ខ្លាំងដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកឧកញ៉ា គិត ម៉េង ព្រោះ អ្នកឧញ៉ា មិនបានពាក់ព័ន្ធទៅនឹងការឧបត្ថម្ភប្រាក់ក្នុងដំណើរការដាក់ពាក្យបណ្ដឹងករណីព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះទេ។ ដោយដំណើរការក្ដីទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាសមត្ថកិច្ចទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា៕