
កាសែតថៃ Khaosod បានចេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចថៃបានចុះឆែកឆេរការត្រួតពិនិត្យបន្ទប់ស្តុកសាច់មួយកន្លែង ស្ថិតក្នុងភូមិខនងនឿង ស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី បន្ទាប់ពីបានទទួលបានព័ត៌មានថា គ្រោងឆ្អឹង និងសាច់ត្រូវបានរក្សាទុក និងចែកចាយដោយខុសច្បាប់ ការវេចខ្ចប់គ្មានអនាម័យ និងមានផ្ទុកសារធាតុ Formalin ហើយការនាំចូលដោយខុសច្បាប់ និងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ។
សមត្ថកិច្ចថៃរឹបអូសគ្រោងឆ្អឹងសាច់គោបរទេសគ្មានការវេចខ្ចប់ មិនស្គាល់ប្រភព បរិមាណ ៤១តោន ( ៤១.៧៧១.៨៥ គីឡូក្រាម ) ហើយដោយឡែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចឲ្យយកឯកសារពាក់ព័ន្ធមកបញ្ជាក់ពីភាពត្រឹមត្រូវ និងចូលខ្លួនមកបំភ្លឺក្នុងរយៈពេល១៥ថ្ងៃ។ តែបើមិនអាចបង្ហាញភស្តតាងបញ្ជាក់ពីភាពត្រឹមត្រូវបាននោះទេ នឹងមានវិធានការតាមផ្លូវច្បាប់ តាមច្បាប់ស្តីពីជំងឺរាតត្បាតសត្វ និងច្បាប់ចំណីអាហារ ។
