2025-07-17 15:31
13

ហ្សាការតា៖  អ្នកជំនាញមួយចំនួនបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយបង្អស់រវាងឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក អាចបង្កើតជា “គំរូអាក្រក់” សម្រាប់ប្រទេសដែលកំពុងស្វែងរកការរៀបចំស្រដៀងគ្នាជាមួយមហាអំណាចលោកខាងលិច ។

ស្របពេលដែលការគំរាមកំហែងដោយពន្ធគយ របស់លោក Trump  កាន់តែរីករាលដាល នៃភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច អ្នកវិភាគក៏បានព្រមានប្រឆាំងនឹងបញ្ហាដែលអាចកើតមាននៃកិច្ចព្រមព្រៀងចុងក្រោយរវាង ប្រជុំកោះអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប (EU)។

ផែនការរបស់លោក Trump ក្នុងការតំឡើងពន្ធដ៏ខ្ពង់ខ្ពស់ លើទំនិញដែលនាំចូលពីស្ទើរតែគ្រប់ប្រទេស និងជុំវិញពិភពលោកនោះ ឥណ្ឌូណេស៊ីជាប្រទេសដំបូងគេ ត្រូវបានយកពន្ធ 32 % ចាប់នៅថ្ងៃទី០២ ខែមេសា បន្ទាប់ពីបានពន្យារពេលរយៈពេល 3 ខែ សម្រាប់ការចរចា។ 

ក្នុងកិច្ចពិភាក្សាដំបូងឡើយ រវាងទីក្រុងហ្សាកាតា និងទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាគ្មានផ្លែផ្កាទេ ដោយលោក Trump បានជូនដំណឹងដល់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ៧ ខែកក្កដានេះ ថា ពន្ធគយនឹងនៅតែស្ថិតក្នុងកម្រិត 32 % ដ៏ដែល ។

ប៉ុន្តែក្រោយមកលោកត្រាំបានផ្លាស់ប្តូរចិត្ត ដោយប្រកាសនៅលើបណ្តាញសង្គម កាលពីថ្ងៃពុធទី១៦ កក្កដានេះ វិញថា អាមេរិក និងយកពន្ធលើទំនិញរបស់ ឥណ្ឌូនេស៊ី មកនៅត្រឹម១៩ % វិញ ដែលកាលពីមុនរហូតដល់៣២ % ឯណោះ។

អ្នកជំនាញបានប្រាប់ CNA ថាភាពមិនច្បាស់លាស់ពីពន្ធគយរបស់អាមេរិច  បង្កជាការគំរាមកំហែង ដល់ប្រទេសមួយចំនួន អំពីការសម្លឹងឆ្ពោះទៅរកសម្ព័ន្ធភាពពាណិជ្ជកម្មផ្សេងទៀត។ 

ភ្លាមៗនោះ ប្រទេសនីមួយៗ កំពុងស្វែងរកការធ្វើពិពិធកម្មទីផ្សាររបស់ពួកគេ និងស្វែងរកដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន  លោក Yusuf Rendy Manilet សេដ្ឋវិទូមកពីមជ្ឈមណ្ឌល Think Tank នៃកំណែទម្រង់លើសេដ្ឋកិច្ច (CORE) បានប្រាប់ CNA បន្ថែមថា ការតំឡើងពន្ធគយរបស់លោក Trump  រហូតមកដល់ពេលនេះ គឺជាប្រធានបទ និងធ្វើតាមអំពើចិត្តមិនមានភាពច្បាស់លាស់ឡើយ ។

ភាពមិនប្រាដកប្រជានៃគោលនយោបាយរបស់លោក Trump គឺមិនអាចទាយទុកជាមុនបាននោះទេ ដោយសារតែគ្មានមូលដ្ឋានរឹងមាំច្បាស់លាស់ឡើយ ព្រោះលោកត្រាំ  ថែមទាំងបានវាយលុកសម្ព័ន្ធមិត្តរបស់គាត់ជាមួយនឹងពន្ធដ៏ខ្ពស់ផងដែរ"។

ក្រុមអ្នកវិភាគបាននិយាយថា ប៉ុន្តែប្រទេសនៅជុំវិញពិភពលោកកំពុងតែប្រញាប់ប្រញាល់ស្វែងរកទីផ្សារថ្មី  ហើយប្រទេសមួយចំនួនអាចនឹងត្រូវបានអូសទាញ ដោយគោលនយោបាយយូរអង្វែងឱ្យត្រលប់មកវិញ ដោយការកាត់បន្ថយការការពារបរិស្ថាន និងឧស្សាហកម្មសំខាន់ៗជាថ្នូរនឹងការផ្សាភ្ជាប់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស។

អ្នកវិភាគបានព្រមានថា ការចរចារប្រញាប់ប្រញាល់បែបនេះអាចនាំឱ្យមានអតុល្យភាពពាណិជ្ជកម្ម ការបាត់បង់ការងារ និងការខូចខាតបរិស្ថាន ខណៈដែលពួកគេក៏បានព្រមានពីការប្រឆាំងនឹងប្រទេសដែលមានសក្តានុពល ក្នុងការលះបង់ផលប្រយោជន៍ក្នុងស្រុករបស់ពួកគេ  ។