2025-07-31 15:16
30

ថៃ៖ ផ្លូវល្បឿនលឿន Mae Sot ក្នុងខេត្ត Tak បានបាក់ស្រុតជម្រៅ ២.៥ ម៉ែត្រ ខណៈកំពុងបង្កការភ័យខ្លាចដល់ការធ្វើដំណើររបស់ប្រជាជនយ៉ាងខ្លាំង។

តាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នេះបានឲ្យដឹងថា មន្ត្រីមកពីសង្កាត់ផ្លូវធំតាក តំបន់២ ស្រុកមេសត ខេត្តតាក បានចល័តមន្ត្រីប្រមាណ ៣០នាក់ ដើម្បីចុះអង្កេត និងស្វែងរកដំណោះស្រាយ លើកំណាត់ផ្លូវមេសត-ក្រុងតាក គីឡូម៉ែត្រលេខ២៤+៦០០ ភូមិមេឡាម៉ៅ ឃុំដានម៉ែឡាម៉ៅ ស្រុកមេសត ករណីដែលមានការបាក់ស្រុតផ្លូវល្បឿនលឿន ដែលមិននឹកស្មានដល់នេះ។

គួរឲ្យដឹងថា បន្ទាប់ពីផ្លូវបេតុងល្បឿនលឿនខាងលើ បានបាក់ស្រុតដល់ជម្រៅជាមធ្យម ២.៥០ ម៉ែត្រ បែបនេះ មន្ត្រីជំនាញថៃបានបិទផ្លូវធ្វើដំណើរភ្លាមៗ ដើម្បីធានាដល់សុវត្ថិភាពអ្នកធ្វើដំណើរ។ ហើយបន្ទាប់ពីបិទផ្លូវរួច លោក Krittaphas Uttarawirakan នាយកសាលា Tak Highway 2 (Mae Sot) បានរៀបចំមន្ត្រី ចាំយាម ២៤ ម៉ោង ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើ គេនៅមិនទាន់ដឹងពីតួលេខពិតនៃចំនួនអ្នករបួសនិងអ្នកស្លាប់នៅឡើយទេ។ 

ខណៈមូលហេតុនៃការបាក់ស្រុតនេះ បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងរហូតដល់ពីរប្តាហ៍ ជាហេតុបង្កឲ្យទឹកហូរកាត់ផ្លូវខាងក្រោម ទើបបណ្តាលឲ្យបាក់ស្រុតផ្លូវបែបនេះ៕