2025-08-12 18:10
15

ថៃ៖  ការេសែតថៃ  Khaosod English ចេញផ្សាយថា មេបញ្ជាការយោធាភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាតក្លាងបានចេញមុខមកបញ្ជក់នៅល្ងាចថ្ងៃទី ១២ ខែ សីហានេះពីករណីទាហានថៃជាន់មីនផ្ទុះពេលកំពុងតែដើល្បាតដោយទាហានថៃ ដើរជាន់មីនដាច់ជើងឆ្វេងកាលពីម៉ោង៩៖១០ព្រឹក ថៃទី១២ សីហានេះ គឺជាមីនដែលស្ថិតក្នុងទឹកដីរបស់ប្រទេសថៃ។ លោកថា គោលបំណងនៃការចុះល្បាតនេះគឺដើម្បីត្រួតពិនិត្យ និង រក្សាសន្តិសុខក្នុងតំបន់ និងទប់ស្កាត់រាល់ការលុកលុយតាមព្រំដែន។ 

លោកអំពាវនាវឲ្យពលរដ្ឋនៅក្នុងតំបន់ប្រសិនបើអ្នកឃើញវត្ថុណាមួយដែលស្រដៀងទៅនឹងគ្រាប់បែកឬមានការសង្ស័យ សូមជូនដំណឹងជាបន្ទាន់ដល់មន្ត្រីរដ្ឋបាលមូលដ្ឋាន ឬប៉ូលីសដើម្បីឲ្យអង្គភាពកំចាត់គ្រាប់បែក នឹងមីនទាំងនោះ យកទៅត្រួតពិនិត្យ បោះចោលឬបំផ្លាញចោល។ 

ជាមួយគ្នានេះលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា ធ្លាប់បានលើកឡើងកន្លងមកចំពោះ បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវដោយខ្លួនឯង ។  ខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា៖  

១. រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។

២. រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល...។