
កាលពីថ្ងៃទី៣ កញ្ញា ទឹកជំនន់នៅទូទាំងភាគខាងជើងប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៥នាក់ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មនុស្ស ១0,000 នាក់ ត្រូវបានជម្លៀសចេញពីច្រាំងទន្លេ ក្នុងទីក្រុងដេលី ប្រទេសឥណ្ឌា។
គ្រោះទឹកជំនន់ដ៏សាហាវនេះ ធ្វើឲ្យប៉ះពាល់ដល់តំបន់ Jammu និង Kashmir, Himachal Pradesh, Uttarakhand និង Punjab ដែលនេះបណ្ដាលពីការកើនឡើងនៃទឹកមកពីទន្លេ Chenab និង Tawi លើសពីកម្រិតគ្រោះថ្នាក់នៅតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា។
ទន្លេដែលប្រឈមនឹងទឹកឡើងខ្លាំង បានបង្កឱ្យមានការរអិលបាក់ដី បំផ្លាញផ្លូវថ្នល់ រួមទាំងរចនាសម្ព័ន្ធផ្សេងទៀតក្នុងប្រទេសឥណ្ឌា។
គួរឲ្យដឹងថា ការរអិលបាក់ដីនៅក្នុងស្រុក Rajouri និង Mandi នៃ Jammu និង Himachal Pradesh បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ បានស្លាប់កាលពីថ្ងៃពុធ កន្លងទៅ។
ម្យ៉ាងវិញទៀត រដូវខ្យល់មូសុងនៅឥណ្ឌាឆ្នាំនេះ មានសភាពធ្ងន់ធ្ងរខ្លាំង ដោយមានអ្នកស្លាប់សរុបយ៉ាងហោចណាស់ ១៣០ នាក់ ត្រូវបានរាយការណ៍នៅភាគខាងជើងប្រទេសឥណ្ឌាក្នុងខែសីហា។
លើសពីនេះ ទឹកជំនន់បានបំផ្លាញភូមិនិងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ផងដែរ៕
