
ថៃ៖ ភាពរង្គោះរង្គើផ្ទៃក្នុងផ្នែកនយោបាយរបស់ថៃកំពុងតែមានភាពចលាចលជាខ្លាំង បន្ទាប់ពីដំណែងរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ថែផុងថាន ត្រូវបានតុលាការធម្មនុញ្ញថៃបានប្រកាសសាលក្រម សម្រេចដកហូតតំណែងជានាយករដ្ឋមន្ត្រី ក្រោយពីតុលាការរកឃើញមានពិរុន្ធ កាលពីរសៀលថ្ងៃសុក្រទី២៩ សីហាកន្លងទៅនេះ។
ក្រោយមានភាពចម្រូងចម្រាសដណ្ដើមកៅអីនាយករដ្ឋមន្ត្រីអង្គុយនេះ ធ្វើឲ្យថៃបែកបាក់ប្រះឆាប្ដឹងផ្ដល់ ក្រោយពីនាយករដ្ឋមន្ត្រីបណ្តោះអាសន្នថៃ លោក Phumtham បានស្នើសុំព្រះមហាក្សត្រថៃ ដើម្បីអនុញ្ញាតឱ្យមានការរំលាយសភាថៃ បន្ទាប់ពីគណបក្សភឿថៃ បរាជ័យមិនអាចរកសំឡេងគាំទ្រក្នុងសភាសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនបាន ប៉ុន្តែគួរឲ្យសោកស្ដាយសំណើររបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ ដែលបានដាក់ថ្វាយព្រះមហាក្សត្រដើម្បីរំលាយសភាត្រូវក្រុមប្រឹក្សាព្រះរាជបល្ល័ង្គច្រានចោល។ ការស្នើសុំរំលាយសភារបស់រដ្ឋាភិបាលដឹកនាំដោយបក្សភឿងថៃ បានធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជន បានប្រកាសការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្ស Bhumjaithai លោក Anutin ធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីបេក្ខភាពរបស់បក្សភឿងថៃលោកស្រី ផែងផុងថាន ត្រូវបានដកតំណែងនោះ។
ប៉ុន្តែស្ថានភាពនយោបាយថៃកាន់តែក្ដៅគគុគឡើង បើតាមកាចេញផ្សាយរបស់ The Nation ខណៈដែលសៀមប្ដឹងថៃ ម្នាក់ៗក្រាញនណេលដណ្ដើមអំណាចកៅអីនាយករដ្ឋមន្ត្រីនោះ ដោយគណបក្ស Bhumjaithai និងគណបក្សប្រជាធិបតេយ្យ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្រ្តីស្ដីទីលោក Phumtham ទាក់ទងនឹងការរំលាយសភា។ ខណៈដែលរដ្ឋសភាថៃត្រៀមកោះប្រជុំ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូនលោក Anutin ជានាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេសថៃ នៅថ្ងៃទី០៥ ខែកញ្ញាស្អែកនេះ ។ ចំណែកឯគណបក្សប្រជាជនថៃវិញ ទាមទារឲ្យនាយករដ្ឋមន្ត្រីស្ដីទីលោក ភូមថាំ បំភ្លឺអំពីដំណើរការរំលាយសភា ដោយជំរុញឲ្យបន្តការពន្យារពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ មេដឹកនាំគណបក្សប្រជាជនថៃ បានសម្តែងការព្រួយបារម្ភចំពោះភាពផ្ទុយគ្នានៅក្នុងគណបក្សភឿថៃ ដែលកំពុងកាន់អំណាចទាក់ទងនឹងការរំលាយសភា និងការបោះឆ្នោតនាយករដ្ឋមន្ត្រី។ លោកបានចង្អុលបង្ហាញថា ខណៈពេលដែលគណបក្សភឿថៃ បានសម្រេចចិត្តប្រកួតប្រជែងការបោះឆ្នោត ជាមួយបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន លោក Phumtham បានបញ្ជូនព័ត៌មានបន្ថែមទៅការិយាល័យក្រុមប្រឹក្សាឯកជន ដោយបញ្ជាក់ជាថ្មីអំពីបំណងរបស់រដ្ឋាភិបាលក្នុងការស្វែងរកព្រះរាជបញ្ជាសម្រាប់ការរំលាយសភានោះ ។ ប៉ុន្តែបើតាមសកម្មភាពរបស់គណបក្សប្រជាជនថៃ នៅដំណាក់កាលចុងក្រោយនេះ ចាប់ផ្ដើមអល់អែកមិននិងននោះឡើយ មិនដឹងថាតើត្រូវយកមួយណាចោលមួយណា។ ហេតុនេះ ប្រធានគណបក្សប្រជាជន លោក ណាត់ថាផុង រឿងផាន់យ៉ាវុទ្ធ (Natthapong Ruengpanyawut) បានអំពាវនាវឱ្យភឿថៃបញ្ជាក់ឱ្យបានច្បាស់ជាងនេះថាតើខ្លួនពិតជាចង់រំលាយសភាមែនឬយ៉ាងណា ព្រោះភឿថៃបានដាក់សំណើលើកទីមួយឃើញថាបរាជ័យបាត់ទៅហើយ។ មូលហេតុដែលគណបក្សប្រជាជនចង់ដឹងរឿងនេះយ៉ាងអន្ទះសា ព្រោះការរំលាយសភាដើម្បីបោះឆ្នោតឡើងវិញ គឺជាគោលដៅធំបំផុតរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថាគណបក្សប្រជាជនថៃ បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតលើកក្រោយក្នុងគោលបំណងដើម្បីទទួលបានការគ្រប់គ្រងភាគច្រើននៃអាសនៈសភា។
ជាចុងក្រោយ លោក Natthaphong បានព្រមានថា ប្រសិនបើរដ្ឋាភិបាល Bhumjaithai មិនគោរពតាមលក្ខខណ្ឌក្នុង MOU នោះគណបក្សប្រជាជន អាចទម្លាក់រដ្ឋាភិបាលដោយការបោះឆ្នោតមិនទុកចិត្ត ព្រោះវាជាការគ្រប់គ្រងរបស់ជនជាតិភាគតិច៕


