2025-09-04 15:15
16

កិច្ចសន្ទនារវាងប្រធានាធិបតីរុស្ស៊ី លោក  វ្ល៉ាឌីមៀពូទីន និងប្រធានាធិបតីចិន លោកស៊ី ជីនពីង អំពីការប្តូរសរីរាង្គមនុស្ស និងលទ្ធភាពនៃការរស់នៅរបស់មនុស្សបានរយៈពេល ១៥០ឆ្នាំ ខណៈមេដឹកនាំទាំងពីរបានដើរទន្ទឹមគ្នានៅទីក្រុងប៉េកាំង រួមជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាឱកាសដង្ហែរក្បួនយោធាដែលប្រារព្ធខួប៨០ឆ្នាំ ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ នាថ្ងៃទី០៣ ខែកញ្ញានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg, Al Jazeera។

នៅពេលដែលលោកពូទីន និងលោក ស៊ី ជីនពីង ចូលទៅជិតទីលាន Tiananmen's rostrum អ្នកបកប្រែរបស់លោកពូទីន ត្រូវបានគេឮនិយាយជាភាសាចិនថា បច្ចេកវិទ្យាជីវសាស្ត្រកំពុងបន្តអភិវឌ្ឍសរីរាង្គរបស់មនុស្សអាចត្រូវបានប្តូរជាបន្តបន្ទាប់ជួយឱ្យ “មនុស្សរស់នៅកាន់តែយូរ និងក្មេងជាងវ័យ” ហើយអ្នកអាចថែមទាំងសម្រេចបាននូវ “ភាពអមតៈ”។

ជាការឆ្លើយតម លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានឆ្លើយតបថា៖ «មានអ្នកខ្លះព្យាករណ៍ថាក្នុងសតវត្សនេះ មនុស្សអាចរស់នៅបានរហូតដល់អាយុ១៥០ឆ្នាំ»។

លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង ដោយគាត់បាននិយាយថា «ខ្ញុំគិតថានៅពេលយើងទៅដង្ហែក្បួនយោធាជាមួយប្រធានាធិបតីចិន ពិតជាបាននិយាយអំពីការរីកចំរើនបច្ចេកវិទ្យាជីវសាស្រ្តមែន ដែលមធ្យោបាយទំនើបនៃការកែលម្អសុខភាព មធ្យោបាយវេជ្ជសាស្ត្រ រួមទាំងការវះកាត់ផ្លាស់ប្តូសរីរាង្គអាចធ្វើឱ្យមនុស្សមានសង្ឃឹមថាជីវិតសកម្មនឹងបន្តខុសពីសព្វថ្ងៃនេះ»៕