2025-09-04 20:07
14

ថៃ៖  អតីតនាយករដ្ឋមន្ត្រីលោក Thaksin ត្រូវបានឃាត់ខ្លួនភ្លាមៗ ខណៈដែលត្រៀម ហោះចេញដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាព ដោយយន្តហោះឯកជន M JET របស់ខ្លួន នៅអាកាសយានដ្ឋានដនមឿង។ 

ភ្លាមៗនោះត្រូវបានមន្ត្រីអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានដនមឿង បានធ្វើការឆែកឆេរឯកសារ លោក ថាក់ស៊ីន យ៉ាងតឹងរឹងពាក់ព័ន្ធនឹងករណីការអនុវត្តទោសនៅជាន់ទី១៤ នៅតែស្ថិតក្រោមការពិចារណា។

ប្រភពមួយជិតនឹងលោក Thaksin បានបញ្ជាក់ថាលោកធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាពតាមការណាត់របស់គ្រូពេទ្យ ក្នុងការពិនិត្យសុខភាព រយៈពេល២ថ្ងៃ បន្ទាប់មកគាត់នឹងត្រឡប់ទៅប្រទេសថៃវិញភ្លាមៗ មុនថ្ងៃប្រកាសសាលក្រមនៅថ្ងៃទី៩ ខែកញ្ញា លើសំណុំរឿងស្នាក់នៅមន្ទីរពេទ្យជាន់ទី១៤  មិនដូច ពាក្យចចាមអារ៉ាមថាគាត់រត់ចោលស្រុកនោះទេ។ ប៉ុន្តែនៅមុនពេលលោកហោះចាកចេញពីព្រលានយន្តហោះ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួនសួរនាំ នៅឯអាកាសយានដ្ឋានដនមឿង ក្រោយសាកសួរហើយបានអនុញ្ញាតឲ្យទៅ ប៉ុន្តែសន្យាត្រឡប់មកវិញក្នុងរយៈពេល២ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយការសែថៃ Khoasod ។