2025-09-04 22:21
10

យន្តហោះឯកជនដឹក លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ មិនបានចុះចតនៅសិង្ហបុរី ដូចអ្វីដែលលោកថាក់ស៊ីនបានអះអាងប្រាប់ប៉ូលិសអន្តោប្រវេសន៍នោះទេ។ តាមការបញ្ជាក់របស់  THAI ENQUIRER ជើងយន្តហោះរបស់លោក ថាក់ស៊ីន បានធ្វើដំណើរឆ្ពោះទៅឌូបៃ ជាទីកន្លែងលោកធ្លាប់គេចខ្លួនកាលពីពេលកន្លងមក។

តាមរបាយការណ៍ នាព្រលប់ថ្ងៃព្រហស្សតិ៍ ទី០៤ ខែកញ្ញានេះ បានបង្ហាញថា ជើងយន្តហោះរបស់លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ គាត់កំពុងធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព ហើយត្រូវបានគេរំពឹងថា នឹងត្រឡប់មកវិញក្នុងរយៈពេលពីរថ្ងៃទៀត។

ការធ្វើដំណើរនេះ ធ្វើឡើងនៅមុនពេលដែលតុលាការកំពូលព្រហ្មទណ្ឌប្រកាសសាលក្រមលើករណីស្នាក់នៅមន្ទីរពេទ្យរបស់លោកថាក់ស៊ីន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ សំណុំរឿងនេះ គឺទាក់ទងនឹងការស្នាក់នៅរយៈពេល៦ខែរបស់គាត់នៅជាន់ទី១៤ នៃមន្ទីរពេទ្យប៉ូលីសសម្រាប់ការព្យាបាលជំងឺធ្ងន់ធ្ងរ ដែលគេអះអាងថា ក្នុងអំឡុងពេលនោះគាត់បានគេចពីការជាប់ពន្ធនាគារ។

សូមជម្រាបថា ពេលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានធ្វើដំណើរតាមយន្តហោះឯកជន ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាព ប៉ុន្តែមុននឹងការចាកចេញពីអាកាសយានដ្ឋានដនមឿង លោកត្រូវបានប៉ូលិសអន្តោប្រវេសន៍ឃាត់ខ្លួន និងរឹបអូសយក Passport