2025-09-15 10:45
4

បាត់ដំបង៖ ដើម្បីរំដោះភាពចង្អៀតណែន ទណ្ឌិត ចំនួន ១០០ នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការនគរបាលជាតិ ផ្ទេរចេញពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ដោយបានការអនុញ្ញាតជាគោលការណ៍ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។

អគ្គនាយករដ្ឋានពន្ធនាគារ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ទណ្ឌិត ចំនួន ១០០ នាក់ ត្រូវបានផ្ទេរទណ្ឌិតចេញពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ប្រកបដោយសុវត្ថិភាព កាលពីថ្ងៃម្សិលមិញ។

អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ១០០ នាក់ ពីពន្ធនាគារខេត្តបាត់ដំបង ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ ដោយលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព៕