
ព្រះវិហារ៖ លោក វ៉ាង វីនប៊ីន (WANG WENBIN) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ស្ថានទូតចិនបានផ្តល់ជំនួយសាច់ប្រាក់ ចំនួន ១០ ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។
យើងសង្ឃឹមយ៉ាងមុតមាំថា ជីវិតរបស់ប្រជាជននៅតំបន់ព្រំដែននឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗនេះ ហើយភាគីចិននឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណងនេះ»។
តាមប្រភពពីរដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា លោក WANG WENBIN ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ ចំនួន ៣០០ គ្រួសារ កំពុងស្នាកនៅមណ្ឌលសុវត្តិភាពវត្តកំពង់សង្កែ ក្នុងស្រុកឆែប ព្រមទាំងថវិកា ១០ ម៉ឺនដុល្លារ សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ក្នុងមណ្ឌលសុវត្តិភាពនានា ក្នុងខេត្តព្រះវិហារ។
ជំនួយមនុស្សធម៌របស់ស្ថានទូតចិននាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងជួយសម្រួលដល់ការស្ដារជីវភាពឡើងវិញ បន្ទាប់ពីវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
នេះមិនមែនលើកទី១ទេ ដែលស្ថានទូតចិនបានផ្តល់ជូនជនរងគ្រោះជាជនភាសឹកដោយសារសង្គ្រាមរវាងកម្ពុជា-ថៃ ហើយក៏អាចមានជាបន្តបន្ទាប់ទៀតផងដែ៕
