
អ្នកវិភាគភូមិសាស្ត្រនយោបាយ បានលើកឡើងអំពីសង្គ្រាមសៀមឈ្លានពានទឹកដីខ្មែរ! ដោយបានលើកជាសំណួរឡើថា ហេតុអ្វីបច្ចុប្បន្នសៀមមិនហ៊ានឈ្លានពានខ្មែរ ៦៥% និងហ៊ានឈ្លានពានខ្មែរ ៣៥%?
ចម្លើយ៖ សៀមមិនហ៊ានឈ្លានពានខ្មែរ ៦៥% ដូចខាងក្រោម៖
ទី១៖ ១៥% ផ្នែកលើបទពិសោធន៍ និងដឹកសឹកសង្គ្រាមខ្មែរ៖ នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមខ្មែរយើងមានបទពិសោធន៍បានប្រឡូកចូលសង្គ្រាមជាច្រើនសម័យកាល រវាងខ្មែរ និងជប៉ុន រវាងខ្មែរ និងបារាំង រវាងខ្មែរ និងអាមេរិច រវាងខ្មែរ និងវៀតណាម រវាងខ្មែរ និងសូវៀត រវាងខ្មែរ និងខ្មែរ និងចុងក្រោយរវាងខ្មែរ និងសៀមឈ្លានពាន ចំនួន ០៣ លើក គឺលើកទី១ ឆ្នាំ២០០៨, លើកទី២ ឆ្នាំ២០១១ និងលើកទី៣ ឆ្នាំ២០២៥។ នៅក្នុងសង្គ្រាមសៀមឈ្លានពាន រយៈពេល៥ថ្ងៃ ដែលដឹកនាំសង្គ្រាមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ប្រើប្រាស់តែអាវុធមានកម្រិតមធ្យម ក៏អាចវាយទប់ទល់សៀមឈ្លានពាន រហូតដល់កងទ័ពសៀមស្លាប់អស់ ជាង ១ ០០០ នាក់ ខូចខាតអាវុធយ៉ាងធ្ងន់ធ្ងរ ខ្ទេចមូលដ្ឋានចល័តកងទ័ពរាប់សិបកន្លែង។
ទី២៖ 15% ផ្អែកលើសព្វាវុធខ្មែរ៖ ក្នុងពេលបច្ចុប្បន្នភាពនេះ ទំនើបកម្មសព្វាវុធខ្មែរ កំពុងតែមានសមត្ថភាពលេចធ្លោ លើសសម័យណាៗទាំងអស់របស់ខ្មែរ ដូចជាប្រព័ន្ធការពារដែនអាកាស សព្វាវុធរយៈចម្ងាយឆ្ងាយ និងមធ្យម នាវាប្រព័ន្ធការពារដែនសមុទ្រ ។ល។
សុទ្ធតែសព្វាវុធមានសមត្ថភាពការពារ និងកម្ទេចគ្រប់បែបយ៉ាងបាន។ ដូច្នេះ កម្រិតសព្វាវុធរបស់សៀម កំពុងមានសព្វថ្ងៃនេះ អ្នកវិភាគផ្នែកភូមិសាស្ត្រនយោបាយយល់ឃើញថា “កុំថាឡើយឈ្លានពានខ្មែរ សូម្បីតែការពារខ្លួនបើមានប្រទេសដទៃឈ្លានពាន ក៏គ្មានសមត្ថភាពទប់ទល់ដែរ សៀមសំណាងហើយ ដែលថ្នាក់ដឹកនាំខ្មែរ ប្រើយុទ្ធសាស្ត្រមិនប្រើប្រាស់ អាវុធកម្រិតខ្ពស់ ប្រសិនបើប្រើប្រាស់វិញ គឺចប់គ្រប់យ៉ាង គ្មានអ្វីយកមកទប់ទល់ជាមួយខ្មែរទេ”។
ទី៣៖ ១០% ផ្អែកលើកំលាំងកងទ័ព៖ កម្លាំងកងទ័ពសព្វថ្ងៃរបស់កម្ពុជា ទាំងខ្សែត្រៀម និងកម្ម៉ង់ដូរពិសេស រួមទាំង BHQ គឺមានសមត្ថភាពគ្រប់គ្រាន់ការពារដែនធិបតេយ្យភាព ដែលមានបទពិសោធន៍បានឆ្លងកាត់សង្គ្រាមជាច្រើន ស្គាល់ភូមិសាស្ត្រច្បាស់ដូចបាតដៃ មិនទទួលបានមេដៃកម្រិតអន្តរជាតិជាច្រើន តែមានសមត្ថភាពប្រយុទ្ធ។
នៅក្នុងសង្គ្រាម៥ថ្ងៃ ថៃ ឬសៀម ឆ្លងកាត់តែខ្សែត្រៀមក៏ឆ្លងកាត់មិនរួចដែរ មិនតែប៉ុណ្ណោះសមត្ថភាពចល័តកងទ័ពលឿនដូចផ្លេកបន្ទោរ ទើបយន្តហោះចម្បាំង F16 និងដ្រូនរបស់សៀម ខំព្យាយាមទម្លាក់គ្រាប់មក ខុសរហូត។
តាមពិតទៅមិនមែនសៀមទម្លាក់គ្រាប់ខុសទីតាំងទេ គឺសៀមបានកំណត់ទីតាំងច្បាស់ណាស់ ហើយគ្រាប់របស់ពួកគេថ្លៃៗណាស់ ប៉ុន្តែការបន្លាស់ទីចល័តទ័ពរបស់ខ្មែរមិនអាចឱ្យសៀមធ្វើអ្វីកើត បានត្រឹមតែសល់គ្រាប់តម្លៃរាប់ម៉ឺន លើទឹកដីខ្មែរ និងទំលាក់ទៅផ្ទុះមិនអាចត្រូវកងទ័ពខ្មែរ។
ទើបសៀមវាក្តៅកររហាយខឹងវាប្រើដ្រូនទម្លាក់គ្រាប់បែកលើវត្តតាមាន់ (ខុសច្បាប់សង្គ្រាម) យកទៅបង្ហាញប្រជាជនវា ពីព្រោះវាគ្មានរូបភាពទម្លាក់ចំទីតាំងរបស់កងទ័ពខ្មែរឡើយ។
ទី៤៖ ១០% ផ្អែកលើសម្ព័ន្ធមិត្ត៖ ក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តរបស់កម្ពុជា ឡាវ វៀតណាម និងមិត្តចិន ក្នុងចំណុចមួយនេះយើងសុទ្ធតែបានដឹងទាំងអស់គ្នាហើយ វ៉ៃកូនដៃ ឬមេដៃ គឺដៃឈឺទាំងអស់។
ចាប់តាំងពីសង្គ្រាមលើកទី ១ រហូតដល់ លើកទី២ សម្ព័ន្ធមិត្តកម្ពុជាចូលរួមជួយជ្រោមជ្រែងនោះទេ នៅតែកម្ពុជាអាចទប់ទល់ជាប់ និងធ្វើឲ្យសៀមស្ទើរតែបាក់ស្បាត ចុះទម្រាំមានសម្ព័ន្ធមិត្តជួយជ្រោមជ្រែងក្នុងសង្គ្រាម ប្រាកដជាសៀមចប់ហើយ ហើយបើបញ្ឆេះសង្គ្រាមឥណ្ឌូចិន ក្លាយជាសង្គ្រាមលោកលើកទី៣ ទៀតនោះ មិនហ៊ានស្រមៃថា ប្រទេសសៀម បាននៅក្នុងផែនទីពិភពលោកទៀតដែរ ឬក៏អត់នោះទេ?។
ទើបគេនិយាយថា “ការពិចារណាលើសម្ព័ន្ធមិត្តរបស់ដៃគូសង្គ្រាម គឺជារឿងធំមួយនៅក្នុងសង្គ្រាម”។
ទី៥៖ ១៥% ផ្អែកលើការហ៊ានលះបង់ ដើម្បីសង្គ្រាម៖ ការហ៊ានលះបង់ខ្ពស់ ដើម្បីរស់របស់កម្ពុជា ដើម្បីធានាបានលើការការពារទឹកដី គឺគ្មានអ្វីមួយដែលខ្មែរត្រូវស្ទាក់ទៅនោះទេ រហូតដល់មានពាក្យជាច្រើនលើកឡើងនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមដែលខ្មែរបានឆ្លងកាត់ ដើម្បីស្វែងរកសន្តិភាព។
ដូចពាក្យទីមួយ គេបានលើកឡើងថា “តាំងពីដើមមកមិនដែលឃើញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្យាយាមថែរក្សា ការអត់ធ្មត់ និងស្ងៀមស្ងាត់ដូចសង្គ្រាមលើកនេះទេ” ពាក្យថាអត់ធ្មត់ គឺដើម្បីការពារសន្តិភាព ការពារអាយុជីវិតកងទ័ព និងប្រជាជន ពាក្យស្ងៀមស្ងាត់ គឺសត្រូវ ត្រូវតែប្រយ័ត្ន ប្រយ័ត្នជួបរឿងដែលមិននឹកស្មានដល់ បើសៀមចង់យល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បីដូចទៅរកម្ជុលនៅក្នុងបាតសមុទ្រអញ្ចឹង និងពាក្យមួយទៀត គេក៏បានលើកឡើងថា “កងទ័ពខ្មែរ ជាកងទ័ពមិនខ្លាចស្លាប់ សម្រាប់ការពារជាតិ” បើប្រទេសដទៃ គ្រាន់តែលឺយន្តហោះ F16 ទម្លាក់អាវុធសុំចុះចាញ់បាត់ទៅហើយ ឯខ្មែរយើងវិញយក AK បាញ់ F16 ក៏គ្មានខ្លាចដែរ មិនតែប៉ុណ្ណោះគ្រាន់តែរាជរដ្ឋាភិបាលបានប្រើឱកាសនូវដំណឹងជ្រើសរើសកងទ័ពបន្ថែម គឺមានយុវជនខ្មែរស្ម័គ្រចិត្តចូលធ្វើជាកងទ័ពភ្លាមៗ ចំណែកឯចំនួន ..........សុំលាក់សិន។
ចម្លើយ៖ សៀមហ៊ានឈ្លានពានខ្មែរ ៣៥% មានដូចខាងក្រោម៖
ទី១៖ ១០% ផ្អែកលើមានអាវុធគ្រប់គ្រាន់៖ ក្នុងពេលបច្ចុប្បន្នសព្វាវុធរបស់កងទ័ពសៀម រាប់ពីផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោក ក្រោយពីសង្គ្រាម៥ថ្ងៃ គឺគ្មានអាវុធបន្តសង្គ្រាមទៀតនោះទេ ប៉ុន្តែប្រសិនបើសៀមហ៊ានរឿងដ៏ធំមួយ គឺដកកញ្ចប់ថវិកាត្រៀមទុករបស់ជាតិ ១៨ ពានលានដុល្លារ ដោយមិនខ្លាចប៉ះពាល់សេដ្ឋកិច្ចសៀម យកទៅទិញសព្វាវុធ ច្បាស់ណាស់សៀម មានអាវុធត្រឹមរយៈពេល៦ខែ ដើម្បីឈ្លានពានខ្មែរ ប៉ុន្តែរឿងនេះ មិនអាចទៅរួចទេ ទើបសៀមមិនហ៊ាន។
ទី២៖ ១០% ផ្អែកលើខ្មែរព្រមទទួលយកចម្បាំង៖ ក្នុងបច្ចុប្បន្ននេះ សម្រាប់ខ្មែរយើង នៅតែមិនព្រមទទួលយកសង្គ្រាមទេ ព្រោះថាជាសង្គ្រាមមួយដែលគ្មានប្រយោជន៍ដល់ខ្មែរ សង្គ្រាមដែលដៃគូម្ខាងទៀត គិតតែទប់ទល់ ខំប្រើប្រាស់នីតិវិធីទ្វេភាគី និងអន្តរជាតិ គឺជាសង្គ្រាមមួយដែលមិនអាចយកឈ្នះរួច ដូចជារឿងជ្រូកព្រៃហៅរាជសីប្រយុទ្ធគ្នា ឯរាជសី គិតថាមិនដឹងជាប្រយុទ្ធដើម្បីអ្វី? ព្រោះជារឿងអត់ប្រយោជន៍ ហើយបើចង់យកជ្រូកព្រៃនោះមកឆី ក៏ឆីមិនកើតដែរ ព្រោះជ្រូកព្រៃសុទ្ធតែភក់ស្អុយពេញខ្លួន។
ទើបសព្វថ្ងៃនេះ សៀមតែងតែបញ្ឆេះកំហឹងប្រជាពលរដ្ឋខ្មែរ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរជំរុញរាជរដ្ឋាភិបាលទទួលយកសង្គ្រាមរវាងខ្មែរ-សៀម ហើយសៀមក៏តែងតែឲ្យព័ត៌មានរបស់ខ្លួនយកអ្វីដែលមានប្រៀបមកចុះផ្សាយ ដើម្បីបញ្ឆេះកំហឹងឲ្យប្រជាពលរដ្ឋខ្មែរកាន់តែក្ដៅស្លឹកត្រចៀក។
ត្រង់ការបង្ហាញឯកសារមួយចំនួនរបស់សៀម ខ្ញុំចង់ជម្រាបជូនបងប្អូនថា រាជរដ្ឋាភិបាលយើង នៅតែប្រកាសគោជំហរផែនទី ខ្នាត ១/២០ ០០០០ បារាំង-សៀម ដដែល និងប្រកាសថ្កោលទោសទ្វេភាគី និងអន្តរជាតិ នៅការបង្ហាញផែនទីឯកតោភាគីរបស់សៀម ខ្នាត ១/៥០ ០០០ ដែលគ្មានអន្តរជាតិណាការទទួលស្គាល់ ដូច្នេះបញ្ជាក់បានថា រាជរដ្ឋាភិបាលខ្មែរ មុននឹងសម្រេចទទួលយក និងធ្វើអ្វីមួយ គឺសុទ្ធតែមានភាពប្រាកដច្បាស់លាស់ទាំងអស់ មិនអាចឱ្យសៀមមានប្រៀបលើខ្មែរយើងទេ។
ទី៣៖ ១៥% មានសម្ព័ន្ធមិត្តយោធាជួយជ្រោមជ្រែង៖ ក្នុងទំនាក់ទំនងសម្ព័ន្ធមិត្តយោធារបស់សៀម ជាមួយបណ្ដាប្រទេសដទៃ និយាយបានថា សម្ព័ន្ធមិត្តទាំងអស់នោះ សុទ្ធតែមានភាពស្ទាក់ស្ទើរ ហើយរង់ចាំមើលសិន ប៉ុន្តែបើសិនជាមានការជួយជ្រោមជ្រែងសៀម គឺសៀម ក៏អាចក្លាយជា “គីង្គក់ពាក់ម្កុដ” ផងដែរ ប៉ុន្តែរឿងនេះ មិនអាចរួចទេ គ្មានប្រទេសណាហ៊ានបំផ្លាញប្រទេសខ្លួនឯង ដើម្បីជួយជ្រោមជ្រែងសៀមនោះទេ ទាល់តែមានប្រយោជន៍ឲ្យគេ ឬមួយប្រតិបត្តិការសង្គ្រាមនោះអាចបង្កឱ្យមានជាសង្គ្រាមលោកលើកទី៣ កើតឡើង ដើម្បីគ្រប់គ្រងទឹកដីក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក ទើបអាចទៅរួច។
ទាំងអស់នេះ គ្រាន់តែជាការសង្ខេបបែបខ្លី ដើម្បីឱ្យបងប្អូនបានស្វែងយល់ បើមានចំណុចលើសខ្វះខាតត្រង់ចំណុចណាមួយ សូមជួយបំពេញបន្ថែម។ ចំពោះការបកស្រាយនេះមិនទាន់លើកឡើងអំពីសេដ្ឋកិច្ច និងនយោបាយនោះទេ ប៉ុន្តែជាទូទៅនៅក្នុងសង្គ្រាម គឺមាននយោបាយ និងសេដ្ឋកិច្ចដើរជាមួយគ្នា៕
