
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ ចំនួន ៣ ២៥៥ កន្លែង លើ ៧ មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។
សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។
មុខជំនាញទាំង៧ នោះ រួមមាន ធុរកិច្ចភេសជ្ជៈ, ការចម្អិនម្ហូប, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលទោចក្រយានយន្ត, និងសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។ ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។
សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៣ ៣៨១ ៧១១/០៩៧ ៩៩៩ ៩២០១/ ០៩៧ ៣៧១ ៨៤៩២ / ០១៧ ២២៥ ៩៩៩ ឬ អញ្ជើញមកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅ (តំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ) ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ខាងកើតជាប់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ)៕

