2025-10-06 15:49
21

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី០៦ ខែតុលានេះ បានលើកឡើងថា៖ «កម្ពុជា តែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និងប្រជាជនទាំងសងខាង។ ប៉ុន្តែ នេះជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនសាកសមជាប្រជាជនស៊ីវិល័យនោះទេ»

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងនាមជាកូន ឬជាខ្មែរមួយរូប ចាត់ទុកទង្វើខ្វះសីលធម៌របស់ជនជាតិថៃ គឺជា «ទង្វើមិនអាចទទួលយកបាននោះទេ»

 លោក ហ៊ុន ម៉ានី បានបន្ថែមទៀថថា «ប្រជាជាតិទាំងសងខាង គួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និងប្រក្រតីភាពឡើងវិញ ដោយត្រូវទប់ស្កាត់ឲ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឲ្យកើតឡើងទៀត»