
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្តាំទៅមេដឹកនាំក្រុងបាងកកថា «កុំយកប្រទេសជាតិ ដើម្បីសាកអាវុធដែលផលិតនៅចិន និងអាមេរិក ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជន និងសេដ្ឋកិច្ច, កុំវង្វេងប្រវត្តិសាស្ត្រ និងក្លែងផែនទីធ្វើឲ្យប្រទេសទាំង២ មានជម្លោះនឹងគ្នាតពូជ»។ នេះជាការលើកឡើងរបស់លោក កែវ រ៉េមី នៅរសៀលថ្ងៃទី០៦ ខែតុលានេះ។
ប្រធានសិទ្ធិមនុស្សកម្ពុជា បានបានលើកឡើងថា «អ្នកកាន់អំណាចថៃ ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជន និងសេដ្ឋកិច្ច។ កុំវង្វេងប្រវត្តិសាស្ត្រ និងក្លែងផែនទីធ្វើឲ្យប្រទេសទាំង២ មានជម្លោះនឹងគ្នាតពូជ ជាពិសេសជៀសវាងកុំយកប្រទេសយើងទាំង២ ជាកន្លែងសាកអាវុធដែលផលិតនៅចិន និងអាមេរិក»។
លោក កែវ រ៉េមី បានឧទាហរណ៍ស្ថានការណ៍ជាក់ស្តែងសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាកន្លែងដែលបាននិងកំពុងសាកអាវុធរបស់មហាអំណាចលោកសេរី និងរុស្ស៊ីរួចហើយ ពោលគឺនៅតែអាវុធរបស់ចិនតែប៉ុណ្ណោះ «បើឈប់បានក៏ឈប់ទៅ»៕
