
អភូតហេតុគ្រោះធម្មជាតិ «រន្ទះបាញ់» រោងចក្រផលិតប្រអប់-ចានស្នោដ៏ធំមួយនៅប្រទេសថៃ បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យរលំបាក់អគារ និងជម្លៀសមនុស្សចេញពីកន្លែងដ៏គ្រោះថ្នាក់នោះជាបន្ទាន់។
ហេតុការណ៍រន្ធបាញ់រោងចក្រផលិតប្រអប់ស្នោរ បានកើតមានឡើនៅម៉ោង ០១និង៣០នាទី រសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ស្ថិតនៅក្នុងឃុំ Bang Phra នៃស្រុក Si Racha ខេត្ត Chonburi ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod។
ភ្លាមៗក្រោយមានហេតុការណ៍ខាងលើ អាជ្ញាធរថៃ បានប្រើប្រាស់រថយន្តពន្លត់ប្រមាណជាង ២០ គ្រឿង ដើម្បីគ្រប់គ្រងអគ្គិភ័យ។ ក្រុមពន្លត់ និងសង្រ្គោះកំពុងជួបឧបសគ្គ និងត្រូវចំណាយពេលយូ ដើម្បីគ្រប់គ្រងស្ថានភាពនៃអគ្គិភ័យបាន។
ហូតដល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការគ្រោះថ្នាក់ និងទំហំនៃការខាតបង់នៅឡើយទេ៕

