2025-12-06 11:03
3

បន្ទាយមានជ័យ៖ អនុវត្តបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងការសម្របសម្រួលនិតិវិធីដោយ លោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាមរយ:ព្រះរាជអាជ្ញារងនោះ  លោកវរសេនីយ៍ ព្រហ្ម ពិសិដ្ឋ អធិការនិងអធិការរងទទួលបន្ទុកបានដឹកនាំកម្លាំងជំនាញបានប្រតិបត្តិការ។

នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខផ្ទះនៅក្នុងបុរីសានហូរបានរាយកាណ៍មកថា មានករណីជនជាតិថៃមួយក្រុមបានធ្វើសកម្មភាពប្រើកាំបិតចាក់ទៅលើសន្តិសុខផ្ទះជនជាតិខ្មែរនៅផ្ទះល្វែង១ក្នុងប្លុកបុរីសានហូរ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះបណ្តាលអោយសន្តិសុខផ្ទះ ស្លាប់ម្នាក់និង២នាក់ទៀតរងរបួសស្រាល ។ ជនរងគ្រោះ ១- ឈ្មោះ ញ៉ែម គឹមសាន ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់។ ២-ឈ្មោះ រុន វីរ: ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល និង៣-ឈ្មោះសុខ ស៊ីណាត់ ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសស្រាល ។

បើតាមសមត្ថកិច្ចនិងសន្តិសុខរងរបួសបានអោយដឹងថា ជនជាតិថៃស្នាក់នៅផ្ទះកើតហេតុខាងលើមានចំនួន១៥នាក់ /ស្រី៤នាក់។ ពួកគេសុទ្ធតែគ្មានលិខិតឆ្លងដែនឡើយ ហើយធ្វើការនិងស្នាក់នៅទីនោះ។

ក្រោយពីកើតហេតុក្រុមជនបង្ក បានព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលជំនាញសហការបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ នឹងបានធ្វើការហ៊ុមព័ទ្ធ ឃាត់ខ្លួនបានជនជាតិថៃចំនួន១៥នាក់។

ក្នុងនោះមានជនសង្ស័យចំនួន៦នាក់ បានយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសួរនាំបន្ត។
១-ឈ្មោះ ស៊ីឡៈ ម៉ុងឈុនកាហាន ភេទប្រុស អាយុ ២៤ឆ្នាំ ។
២- ឈ្មោះ សុផាក់ឆៃ ដារ៉ាកៃ ភេទប្រុស អាយុ៤០ឆ្នាំ ។
៣- ឈ្មោះ មេថាត់ អាការៈប្រាក់ឆាត ភេទប្រុស អាយុ២០ឆ្នាំ ។
៤- ឈ្មោះ ថាណាក់ភុន ហេមម៉វុធ អាយុ៣១ឆ្នាំ ។
៥- ឈ្មោះ ថុតសាឡាត សឺឡាតា អាយុ២៨ឆ្នាំ ។
និង ៦- ឈ្មោះ ថាណាត់ វង្សចាលើន អាយុ៣០ឆ្នាំ ។

យោងតាមវិធានជំនាញរបស់នគរបាល ជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពថា ពួកគេបានមកធ្វើការនិងស្នាក់នៅក្នុងផ្ទះល្វែងនោះ។ តមកពួកគេ ចង់ចេញពីទីនោះទៅផ្ទះឯប្រទេសថៃវិញ ត្បិតអីអ្នកដែលនាំពួកគេមកធ្វើការបានដកអត្តសញ្ញាណប័ណ្ណនិងទូរសព្ទមិនឲ្យទាក់ទងទៅផ្ទះនិងសាច់ញាតិបាន។ 

ហេតុនេះ ពួកគេក៏បាននាំគ្នារៀបចំគម្រោងដើម្បីរត់ចេញពីផ្ទះល្វែងនោះ ដែលមានសន្តិសុខផ្ទះយាមចំនួន៣នាក់ ស្ថិតនៅបុរីសានហូរ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ខេត្តបន្ទាយមានជ័យ។

គឺពួកខ្លួនបានគិតនិងពិភាក្សាគ្នាថា៖
ទី១- គូសផែនទីនៅតាមចំណុចគោលដៅយាមរបស់សន្តិសុខ 
ទី២- រៀបចំគម្រោងវាយទៅលើសន្តិសុខឲ្យសន្លប់ ហើយនាំគ្នារត់គេចខ្លួន។ ពួកគេប្រកែកថា ពុំមានបំណងចាក់សម្លាប់សន្តិសុខទាំងនោះទេ ។

មកទល់ថ្ងៃទី៦ខែធ្នូ នគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យទាំង៦នាក់ ទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕