ឧត្តរមានជ័យ៖ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ រួមជាមួយឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគទី៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារបានចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observers Team - AOT) ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងនៅទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការចុះពិនិត្យនេះ ក៏បានពង្រីកទៅលើទីតាំងសាធារណៈ ទីតាំងឯកជន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ ដែលបានរងផលប៉ះពាល់ដោយសារការវាយប្រហារពីកងកម្លាំងយោធាថៃនាពេលកន្លងមក។
បន្ទាប់ពីការពិនិត្យវាយតម្លៃជាក់ស្តែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT លោក ម៉េត មាសភក្តី បានស្នើសុំឱ្យក្រុមការងារនេះ ពាំនាំ និងបញ្ជូនស្ថានភាពពិតនៃការវាយប្រហារ ក៏ដូចជាការរងគ្រោះ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ ទៅកាន់ភាគីពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍ និងផ្តល់នូវភាពយុត្តិធម៌ដល់ជនរងគ្រោះ៕







